មកដឹង មូលហេតុថៃសម្រេចបិទកោះមួយ ខណៈទេសចរសម្រុកទៅលេងភ្លូកទឹកភ្លូកដី
- 2018-06-03 04:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង មូលហេតុថៃសម្រេចបិទកោះមួយ ខណៈទេសចរសម្រុកទៅលេងភ្លូកទឹកភ្លូកដី
ចន្លោះមិនឃើញ
នៅថ្ងៃទី ១ ខែមិថុនានេះ រដ្ឋាភិបាលថៃសម្រេចបិទកោះមួយនៅសមុទ្រ Andaman បើទោះបីជាភ្ញៀវទេសចរដ៏ច្រើនលើសលប់សម្រុកទៅលេងក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) ឲ្យដឹងថា កោះ Ko Phi Phi ក្នុងខេត្ត Krabi នឹងត្រូវបិទរយៈពេលបួនខែចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ ថ្ងៃទី ៣០ខែកញ្ញា។ ទូកទាំងអស់ នឹងត្រូវហាមឃាត់មិនឲ្យចូលមកលើកោះ ឬទម្លាក់យុថ្កានៅផ្នែកណាមួយនៃកោះនោះទេ។
ការសម្រេចបិទកោះទាំងមូលដូចនេះ ត្រូវបានគេដឹងថា "ក្នុងគោលបំណងសិក្សាវាយតម្លៃគុណភាពបរិស្ថានសមុទ្រ, ធនធានឆ្នេរខ្សាច់, ការគ្រប់គ្រងបរិស្ថាន និងការគ្រប់គ្រងទេសចរ។ លើសពីនេះទៀត គឺដើម្បីកំណត់វិធានការជាក់លាក់មួយសម្រាប់ការពារបរិស្ថាននៅលើកោះទាំងមូល។" នេះបើតាមការឲ្យដឹងពីអាជ្ញាធរទេសចរណ៍ថៃ (TAT)។
គួរឲ្យដឹងថា កោះ Ko Phi Phiបានចាប់ផ្ដើមល្បីឈ្មោះខ្លាំងក្រោយពីត្រូវគេយកធ្វើជាទីតាំងថតរឿងហូលីវូដ "The Beach" កាលពីឆ្នាំ២០០០ ដែលធ្វើឲ្យទេសចរជាច្រើនចាប់អារម្មណ៍ និងសម្រុកទៅលេងភ្លូកទឹកភ្លូកដី៕
ចុចអាន ៖
ចាប់ខ្លួនបុរសខ្មែរម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ
ករណីគ្រូថៃ បង្ខំឲ្យសិស្សស្រី៣នាក់ដោះអាវទ្រនាប់ កំពុងផ្ទុះខ្លាំងលើបណ្តាញសង្គម