ចាប់ខ្លួនបុរសខ្មែរម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ
- 2018-06-01 04:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនបុរសខ្មែរម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ
ចន្លោះមិនឃើញ
បុរសជនជាតិខ្មែរម្នាក់ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញបន្ទាប់ពីបង្ហោះព័ត៌មានក្លែងក្លាយអំពីនាយករដ្ឋមន្ត្រី ថៃ តាមអ៊ីនធឺណិត។
ស្នងការរងម្នាក់ ឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ បានទទួលដីកាចាប់ខ្លួនជនល្មើសហេង រតនៈ អាយុ ២១ ឆ្នាំជាជនជាតិខ្មែរកាលពីថ្ងៃពុធ។ ជនល្មើសរូបនេះ ត្រូវបានចោទប្រកាន់ពីបទបង្ហោះព័ត៌មានដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ឬបង្កឱ្យសាធារណជនភ័យស្លន់ស្លោក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។ ប្រសិនបើត្រូវបានរកឃើញថាមានទោះមែន នោះជនល្មើសអាចនឹងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត។
ជាមួយគ្នានេះ ជនជាតិថៃ ៦នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ក្រោយចែកចាយបន្តព័ត៌មានមិនពិតនេះ។ ពួកគេទាំង ៦នាក់បានសារភាពថាខ្លួនពិតជាបានចែករំលែកអត្ថបទនេះមែន ប៉ុន្តែមិនមែនក្នុងគោលបំណងអាក្រក់ណាមួយនោះទេ។ ទោះយ៉ាងណាក៏ដោយ ប៉ូលិសឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទឃោសនា ឬបញ្ជូនព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងបង្កចលាចលក្នុងសង្គម។
គួរឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅ ជនល្មើសខាងលើបានបង្ហោះព័ត៌មានមិនពិតមួយទៅក្នុងគេហទំព័ររបស់ខ្លួនជាភាសាថៃថា "នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានប្រាប់ឲ្យពលរដ្ឋចាក់ទឹកជំនួសសាំងខណៈពេលដែលសាំងឡើងថ្លៃខ្ពស់។" ផ្ទុយទៅវិញ ការលើកឡើងដូចនេះ ត្រូវបាននាយករដ្ឋមន្ត្រីថៃ ច្រានចោលទាំងស្រុង។
ចុចអាន ៖
ប៉ូលិសតែងខ្លួនជាដាយណូស័រសម្រួលចរាចរ កំពុងល្បីខ្លាំងនៅប្រទេសថៃ
Cheap Cosplay Guy ត្រឡប់មកវិញ ជាមួយការតុបតែងខ្លួនកាន់តែប្លែក ធានាផ្ទុះសំណើច