ផ្ទុះការតវ៉ានៅថៃ ទាមទារឲ្យរដ្ឋាភិបាលយោធាធ្វើរឿងមួយដាច់ខាត

  • 2018-05-22 01:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​បាងកក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ត្រៀម​ដង្ហែ​ក្បួន​ចេញ​ពី​សកលវិទ្យាល័យ​មួយ​ទៅ​កាន់​ការិយាល័យ​រដ្ឋាភិបាល។

យោង​តាម​អ្នក​រៀប​ចំ​ការ​តវ៉ា​ម្នាក់​ គឺ​លោក Sirawith Seritiwatឲ្យ​ដឹង​ថា ការ​ធ្វើ​ឡើង​ដូច​នេះ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យោធា​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ខែ​វិច្ឆិកា​នេះ។ បុរស​រូប​នេះ​បន្ថែម​ថា "យើង​សង្ឃឹម​ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​យើង​ដើរ​ដង្ហែ​ក្បួន​នេះ ព្រោះ​យើង​គ្មាន​ចេតនា​ពន្យារ​សកម្មភាព​ថ្ងៃ​នេះ​ទេ។ ខ្ញុំ​គិត​ថា​ប៉ូលិស​នឹង​ព្យាយាម​រារាំង​ពួក​យើង ប៉ុន្តែ​យើង​នឹង​មិន​ប្រើ​ហិង្សា​នោះ​ទេ។”

ឆ្លើយ​តប​នឹង​សកម្មភាព​នេះ ប៉ូលិស​បាន​ដាក់​របាំង​ការពារ​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ជិត​សកលវិទ្យាល័យ ហើយ​មាន​ការ​ត្រួត​ពិនិត្យ​តឹង​រឹង​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា។ ប៉ូលិស​ឲ្យ​ដឹង​ដែរ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១០០ នាក់​មក​ជួបជុំ​គ្នា​ហើយ​កំពុង​តែ​មក​បន្ដ​ទៀត។

គួរ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​យោធា​ថៃដឹកនាំដោយលោក ប្រាយុទ្ធ បាន​បន្ដ​ពន្យាពេល​បោះ​ឆ្នោត​ម្ដង​ហើយ​ម្ដង​ទៀត គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៥​មក៕

ចុចអាន ៖

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី