កាមេរ៉ា​បង្កប់​ក្នុង​ឧទ្យានជាតិ​​មួយ​កន្លែង ថត​ជាប់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ

  • 2018-05-15 07:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីឧទ្យានុរក្សនៅ​ឧទ្យានជាតិវើនសៃ​-សៀមប៉ាង​ សហការជាមួយអង្គការ CI បាន​​ចុះប្រមូល​រូបភាពពី​កាមេរ៉ា​បង្កប់ (Camera Trap) ដែលក្រុមការងារដាក់​សិក្សា​អំពីសត្វនៅ​ក្នុងឧទ្យានជាតិ​វើនសៃ​-សៀមប៉ាង។ ជាលទ្ធផល គេ​បាន​ប្រទះ​ឃើញ​រូបភាព​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​ទាំងនោះ។

ក្នុងចំណោម​កាមេរ៉ា​បង្កប់​ទាំង ៨ មាន​កាមេរ៉ា​២ បាន​ថត​ជាប់​សត្វ​ខ្លា​ឃ្មុំ ១ក្បាល, កាមេរ៉ា​១ ថតជាប់​សត្វ​កស ១ក្បាល, កាមេរ៉ា​១ ថត​ជាប់​សត្វ​ប្រើស១ក្បាល, កាមេរ៉ា​១ ថត​ជាប់​ជ្រូក​ព្រៃ និងកាមេរ៉ា​២ទៀត ថតជាប់​សត្វ​ជាច្រើន​ប្រភេទ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺមាន​តែ​កាមេរ៉ា​១ប៉ុណ្ណោះ ដែល​ថត​មិន​ជាប់​សត្វ​។

សូម​ទស្សនា​រូបភាព​ពីកាមេរ៉ា​ទាំងនោះ ដូចខាងក្រោម៖

ចុចអាន ៖

ប្រភព៖ Kley Kley   អត្ថបទ៖ សោភា

អត្ថបទថ្មី