ក្រោយ​ចាប់​កាន់ Oppo/Vivo អនុប្រធាន SAMSUNG ប្រាប់​ឲ្យ​ពន្យារពេល​ចេញ Galaxy Note 9

  • 2018-06-04 09:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ក្រុមហ៊ុន SAMSUNG ទទួល​ជោគជ័យ​លើ​ការ​ដាក់​បង្ហាញ​ត្រកូល Galaxy S ឆ្នាំ ២០១៨ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​គ្រួសារ​ត្រកូល Note ក៏​នៅ​ស្ថិត​ជា​មន្ទិលសង្ស័យ​ជុំវិញ​កាលបរិច្ឆេទ​បង្ហាញ​ខ្លួន។

កន្លង​ទៅ Note 9 ត្រូវ​បាន​គេ​រាយការណ៍​នឹង​ដាក់​បង្ហាញ​នា​ខែ​កក្កដា ជំនួស​ដោយ​ខែ​សីហា​ខុស​ពី​ឆ្នាំ​ចាស់ ប៉ុន្តែ​ដំណឹង​ថ្មី​ផ្សេង​ទៀត​បាន​សង្កត់​ធ្ងន់​ថា​ក្រុមហ៊ុន SAMSUNG នឹង​ពន្យារពេល​ប្រមាណ ២ សប្តាហ៍​បន្ទាប់​ទៀត

ប្រភព​ពី The Bell បាន​ឲ្យ​ដឹង មុន​នេះ​បន្តិច​អនុប្រធាន​ក្រុមហ៊ុន Samsung Electronic លោក Lee Jae-yong បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Oppo និង Vivo ហើយ​រក​ឃើញ​ថា​ស្មាតហ្វូន​គូ​ប្រជែង​ខ្លួន​ងាយ​ស្រួល​កាន់​ប្រើប្រាស់​ជាង បែប​នេះ​ក៏​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​កាត់​បន្ថយ​កម្រាស់​អេក្រង់​ប្រមាណ ០,៥ ម.ម ពោល​ក៏​មាន​ការ​ប៉ះពាល់​ដល់​អ្នក​ទទួល​ផ្គត់ផ្គង់​ផ្នែក​គ្រឿង​បង្គំ​ជា​ច្រើន។

រូបតំណាងលោក Lee Jae-yong

យ៉ាងណាមិញ​នេះ​ជា​សារ​ល្អ​មួយ​ដល់​អ្នក​គាំទ្រ​ត្រកូល Galaxy Note ក្រោយ​ក្រុមហ៊ុន​ហាក់​មាន​ការ​សម្រិតសម្រាំង​ខ្លាំង​ជាង​ឆ្នាំ​ទៅ ប៉ុន្តែ​ក៏​ព្យាយាម​ដាក់​បង្ហាញ​ឲ្យ​បាន​ក្នុង​អំឡុង​ខែ​កក្កដា ដើម្បី​ចេញ​លក់​នៅ​ខែ​សីហា នេះ​មាន​ន័យ​ថា​សល់​គម្លាត​រយៈ​ពេល ១ ខែ ធៀប​នឹង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone របស់ Apple ជា​គោលដៅ​ងាយស្រួល​រំអុក​ទីផ្សារ​និង​ឆក់​ឱកាស​បាន​ច្រើន​ជាង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី