ក្រុមហ៊ុន​ផលិត​ហ្គេម Rules Of Survival បោះ ១០០ លាន​ឲ្យ​ក្រុមហ៊ុន​អាមេរិក​លើ​ផែនការថ្មី

  • 2018-06-04 09:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bungie បាន​នឹង​កំពុង​ស្ថិត​ក្នុង​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រទេស​ចិន NetEase លើ​គម្រោង​ផលិត​ហ្គេម​ថ្មី ប៉ុន្តែ​ខ្លួន​សង្កត់​ធ្ងន់​នឹង​ពុំ​បោះបង់​ការ​អភិវឌ្ឍ​បន្ត​នូវ​ហ្គេម Destiny 2 នោះ​ឡើយ។

រូបតំណាងហ្គេម Destiny 2

ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធឺណិត​យក្ស​របស់​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា​វិនិយោគ​ប្រមាណ **១០០ លាន​ដុល្លារ​** តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​របស់ Bungie។ ថ្លែង​ជា​សាធារណៈ​ក្រុមហ៊ុន​អាមេរិក​បាន​បញ្ជាក់៖ "យើង​ពិត​ជា​រំភើប​ក្រោម​ការ​ប្រកាស​ចូលរួម​ជាមួយ NetEase ដើម្បី​ជួយ​រុករក​ទិសដៅ​ថ្មី បន្សំ​នឹង​ការ​មាន​ជំនាញ​ខ្ពស់​លើ​ឧស្សាហកម្ម​ហ្គេម ​ក្នុង​ការ​ជំរុញ​ការ​ផលិត​នូវ​ហ្គេម​ថ្មី ដែល​អញ្ជើញ​ទាំង​អ្នក​លេង​ចាស់​ថ្មី​មក​ចូលរួម"។

រូបតំណាងហ្គេម Rules Of Survival

ឆ្លើយតប​មក​វិញ CEO ក្រុមហ៊ុន NetEase លោក William Ding បាន​ប្រាប់​សារព័ត៌មាន Business Insider ដូច្នោះ​ថា៖ "Bungie និង NetEase បាន​ចែករំលែក​នូវ​ចក្ខុវិស័យ​និង​មហិច្ឆតា​តែ​មួយ ពោល​គឺ​ចង់​ផ្តល់​ជូន​បទពិសោធន៍​ដ៏​អស្ចារ្យ​ទៅ​កាន់​អ្នក​លេង​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក"។

បញ្ជាក់​ថា​ NetEase ជា​ក្រុមហ៊ុន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​ហ្គេម​ទាំង​ក្នុង​កុំព្យូទ័រ​និង​ទូរសព្ទ ដោយ​កន្លង​ទៅ​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាមួយ​ហ្គេម Rules Of Survival ដែល​មាន​អ្នក​លេង​ប្រមាណ ១០០ លាន​នាក់​ទូទាំង​សកលលោក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes | Forbes   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី