ត្រឡប់មកវិញជាថ្មី​ អ្នកលេងសៀកមហាស្ងៀមស្ងាត់​បំភ័យគណៈកម្មការ AGT ឡើងភ័យស្លេកមុខ

  • 2018-06-04 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ជ័យជម្នះ​ពី​កម្មវិធី​ Asia's Got Talent ហើយ​ កំពូល​អ្នក​សម្ដែង​សៀក​ដែល​គ្រប់គ្នា​ខ្លាច​មាន​ឈ្មោះ​ថា​ The Sacred Riana បាន​ត្រឡប់​មកសាជាថ្មី​លើ​ឆាក America's Got Talent ម្ដង។

អ្នក​សម្ដែង​សៀក​ជនជាតិ​ឥណ្ឌូណេស៊ី​ The Sacred Riana ​បាន​បង្ហាញ​ខ្លួន​ជាថ្មី​ បង្ក​ភាព​ភ្ញាក់​ផ្អើល​ពេញ​កម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​ America's Got Talent ក្នុង​រដូវ​កាល​ទី​ ១៣​នេះ។ វីដេអូ​ខ្លី​ដែល​បាន​បង្ហាញ​ចេញ​ កាន់​តែ​ធ្វើឲ្យ​ទស្សនិកជន​ សូម្បី​គណៈកម្មការ​ដែលនៅពីមុខខ្លាច The Sacred Riana ជាងមុនទៅទៀត។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

ទោះ​បី​គ្រប់​ស្ញប់ស្ញែង​នឹង​ការ​សម្ដែង​របស់​នាង​ ប៉ុន្តែ​គណៈកម្មការ​ Simon Cowell ដូចជាមិន​ញាប់ញ័រ​ទេ​ ថែម​ទាំង​មិន​ចង់​ឲ្យ​នាង​បន្ត​ទៅ​វគ្គ​បន្ទាប់​ទៀត​ផង គឺ​ខុសពី​គណៈកម្មការ​ ៣​នាក់ទៀត​ដែល​ឆ្លើយ​ "Yes” ឲ្យ​អ្នក​លេង​សៀក​ស្ងៀមស្ងាត់​រូបនេះ​ទៅ​វគ្គ​បន្ត​បាន ។ ចង់ដឹង​ថា​ មក​វិញ​លើក​នេះ​ នាង​មាន​អ្វី​ថ្មី​សម្ដែង​ចេញ​បន្ត ហើយ​តើ​នាង​អាច​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដួលគូប្រកួត​ផ្សេងទៀតបានឬយ៉ាងណា? សូមរង់ចាំទស្សនា​ទាំងអស់គ្នា៕ ​

ប្រភព៖ The Jakarta Post   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម