ជម្រើស​ជាតិ​សូហ្វតេន្នីស រិន សុធារី ​ផ្ញើ​សា​​ឲ្យ​កីឡាករ​តាម​ខេត្ត​រឹត​បន្តឹង​ចំណុច​នេះ

  • 2018-06-05 02:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​​ការិនី រិន សុធារី ជា​ម្ចាស់​មេដាយ​មាស​សូហ្វតេន្នីស​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​​លើ​វិញ្ញាសា​វាយ​គូ​ បុរស​-នារី និង​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា មើល​ឃើញ​ថា កីឡាករ​មក​តាម​បណ្ដា​ខេត្ត​ទាំង​អស់​គួរ​ណាស់​​ ហ្វឹកហាត់​ការ​ផ្លាស់​ចលនា​ឲ្យ​បាន​លឿន​ជាង​នេះ។

រិន សុធារី (ទី២​ស្ដាំ)

កីឡា​ការិនី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​មក​តាម​បណ្ដា​ខេត្ត​ភាគ​ច្រើន​គឺ​មាន​ការ​បំផ្លាស់​ទី​យឺត​​មែន​ទែន​ ដូច្នេះ​ដើម្បី​កែប្រែ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ នោះ​ត្រូវ​បន្ថែម​ការ​ហ្វឹកហាត់​រត់​ឲ្យ​បាន​ខ្លាំង​។ សូហ្វតេន្នីស​ត្រូវ​ការ​កម្លាំង​ និង​ការ​ផ្លាស់​ទី​ខ្លាំង​ជា​ចាំ​បាច់​។ ចំណែក​បច្ចេកទេស​​វិញ កីឡាករ​-​កីឡា​ការិនី ​មក​ពី​តាម​បណ្ដា​ភាគ​​ច្រើន​មាន​គ្រប់​គ្រាន់​ សម្រាប់​ចំណុច​ខ្វះខាត​លើ​ចំណុច​នេះ​មិន​សូវ​ជា​មាន​ច្រើន​ឡើយ​​។

​ប្រភេទ​កីឡា​ សូហ្វតេន្នីស​​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ បាន​បិទ​វគ្គ​កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី