បុរស​គួរ​កក់​សក់​ច្រើន​បំផុត​ត្រឹម ៣​ដង​ក្នុង​មួយ​សប្ដាហ៍

  • 2014-11-14 16:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ទម្លាប់​កក់​សក់​រាល់​ថ្ងៃ គួរ​បញ្ឈប់​ចាប់​ពី​ពេល​នេះ​ទៅ ព្រោះ​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ការ​កក់​សក់​ច្រើន​ដង​ពុំ​មាន​ផល​ល្អ​ចំពោះ​សក់​ឡើយ។

 

 

អ្នក​ជំនាញ​ផ្នែក​សក់​ជា​ច្រើន បាន​យល់​ស្រប​ថា​ការ​កក់​សក់​គួរ​ធ្វើ​ឡើង​ច្រើន​បំផុត​ត្រឹម ២ ឬ ៣​ដង​ក្នុង​មួយ​សប្ដាហ៍​ទើប​ជា​ការ​ល្អ។ លើស​ពី​នេះ​ទៅ​ទៀត ជាង​កាត់​សក់​មួយ​ចំនួន ថែម​ទាំង​ផ្ដល់​ដំបូន្មាន​ថា​មិន​ឲ្យ​ប្រើ​សាប៊ូ​កក់​សក់​ទៀត​ផង ព្រោះ​សាប៊ូ​ភាគ​ច្រើន​អាច​ធ្វើ​ឲ្យ​សក់​ខូច​នៅ​ពេល​ប្រើ​ប្រាស់​ហួស​ប្រមាណ។ សាប៊ូ​ខ្លះ​អាច​មាន​ផ្ទុក​សារធាតុ​អាស៊ីដ និង​សារធាតុ​គីមី​ផ្សេង​ៗ​ទៀត​ជា​ច្រើន។ នៅ​ពេល​ប្រើប្រាស់ សារធាតុ​ទាំង​នោះ​នឹង​បំផ្លាញ​ជាតិ​ប្រេង​ទាំង​ឡាយ​ដែល​ជួយ​ថែរក្សា​សុខភាព​សក់។

 

​​លោក Van Cappizzano ដែល​ជា​អ្នក​ជំនាញ​ផ្នែក​សក់​ម្នាក់ បាន​និយាយ​ថា "កុំ​គិត​ថា​សក់​ដូច​ក្ដារខៀន" មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ដុស​សម្អាត​ដោយ​ប្រើ​សាប៊ូ​ច្រើន​ពេក​ទេ។ ផ្ទុយ​មក​វិញ គួរ​ចាត់​ទុក​សក់​ដូច​ជា​ដើមឈើ ដែល​ត្រូវ​ការ​អាហារ​បំប៉ន និង​ការ​យក​ចិត្ត​ទុកដាក់។ ​​

 

ទោះ​យ៉ាង​ណា ការ​ងូត​ទឹក​ច្រើន​មិន​ប៉ះ​ពាល់​ដល់​សុខភាព​សក់​ទេ ហើយ​រាល់​ពេល​ងូត​ទឹក​ក្ដៅ​គួរ​ត្រដុស​សម្អាត​សក់​និង​ស្បែក​ក្បាល​ឲ្យ​បាន​ញឹក​ញាប់។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ជម្រុះ​កោសិកា​ស្បែក​ក្បាល​ចាស់​ៗ​ដែល​ខូច(អង្គែរ) និង​កម្ចាត់​ភាព​កខ្វក់​នានា៕

 

ចុចអាន៖ វិធី​ងាយៗ​តែ​៥​នាទី​កម្ចាត់​មុន​ក្បាល​ខ្មៅ​ចេញ​ពី​ផ្ទៃមុខ

 

ចុចអាន៖ វិធី​៦យ៉ាង ​ជួយ​បំបាត់​បញ្ហា​ក្លិន​ក្លៀក​បាន​យ៉ាង​រហ័ស​

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ businessinsider