ពីរោះៗណាស់ ឈ្មោះកូនតារាល្បីៗ មានទាំងខ្មែរ និងបរទេស
- 2018-06-07 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរោះៗណាស់ ឈ្មោះកូនតារាល្បីៗ មានទាំងខ្មែរ និងបរទេស
ចន្លោះមិនឃើញ
មុននឹងកូនប្រុសស្រីឃើញពន្លឺថ្ងៃ ម្តាយឪពុកបានរិះគិតយ៉ាងល្អិតល្អន់ទៅលើភាពពីរោះពិសារ និង អត្ថន័យនៃឈ្មោះនីមួយៗ ទើបសម្រេចចិត្តដាក់ឈ្មោះឲ្យកូនរបស់ខ្លួន។ បច្ចុប្បន្នគេសង្កេតឃើញពលរដ្ឋខ្មែរ ពិសេសតារាៗមួយចំនួននិយមដាក់ឈ្មោះកូនជាភាសាបរទេសផងដែរ។
ថ្ងៃនេះ Sabay នឹងបង្ហាញនូវឈ្មោះដ៏ពីរោះៗរបស់កូនស្រីប្រុសអ្នកសិល្បៈប៉ុន្មានរូបខាងក្រោមនេះ មានទាំងឈ្មោះខ្មែរ និងបរទេស៖
១.ពិធីការិនី សុខ សោម៉ាវត្តី៖ កូនស្រីដែលជាតំណក់ឈាមរបស់តារាសម្តែង និងជាពិធីការិនី សុខ សោម៉ាវត្តី ជាមួយអតីតស្វាមី លោក ទូច ដាណារ៉ា មានឈ្មោះថា Jasmine។ បច្ចុប្បន្ននាងតូចមានអាយុ....
២.តារាសម្តែង សឿ សុធារ៉ា៖
តារាសម្តែង សឿ សុធារ៉ា និងតារាចម្រៀង សាពូន មីដាដា បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០០៩។ មកដល់បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសស្រីចំនួន២នាក់ ដោយកូនស្រីច្បងឈ្មោះ សាពូន ដារ៉ាពិមាន អាយុ......... និងកូនប្រុសទី២ ឈ្មោះ សាពូន ដារ៉ាបុរស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
៣.តារាសម្តែង សារាយ សក្ខណា៖ តារាសម្តែងសម្បុរស្រអែម សារាយ សក្ខណា និងស្វាមីជាអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក លោក កែវ ប៊ុនមេត្រី មានកូនស្រីម្នាក់ឈ្មោះKeo Mataysia អាយុ ៣ឆ្នាំ។
៤.តារាសម្តែង ប៊ីរីយ៉ា៖ ឡាប៊ីណា (Labina) គឺជាឈ្មោះកូនស្រីសំណព្វរបស់តារាសម្តែង ប៊ីរីយ៉ា និង លោក កាំង ឡៃហេង ដែលបានរៀបមង្គលការនៅខែធ្នូ ឆ្នាំ២០១៤។ បច្ចុប្បន្ននេះនាងតូច ឡាប៊ីណា មានអាយុជិត៣ឆ្នាំ ឯសម្រស់វិញស្រស់ស្អាតមិនចាញ់អ្នកម្តាយនោះទេ។
៥.តារាសម្តែង ភិន សុដាលីស៖ នាងតូច ខេធើរីណា កើតនៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០១៦ ជាតំណក់ឈាមរួមគ្នារវាង ភិន សុដាលីស និងអតីតស្វាមីលោក ប៉ែន ចំរ៉ុង។ បើនិយាយពីមុខមាត់វិញ ខេធើរីណា កាត់ទៅរកលោកឪពុក គ្មានខុស។
៦.ពិធីការិនី យុគ ចិន្តា៖ មានកូនស្រីម្នាក់ឈ្មោះ យុគ ដាពេជ្រ ហៅ អម អាយុ១៥ឆ្នាំ។ អម មិនត្រឹមតែមានរូបឆោមស្រស់ស្អាតកាត់ទៅអ្នកម្តាយប៉ុណ្ណោះ នាងចូលចិត្តការច្រៀង និងលេងតន្រ្តីទៀតផង។
៧.តារាសម្តែង ចន ច័ន្ទលក្ខិណា៖ នី ហង្សាជូលី គឺជាឈ្មោះកូនស្រីតារាសម្តែង ចន ច័ន្ទលក្ខិណា និងអតីតស្វាមី លោក យុត្ថារ៉ា ឆានី។ ឆ្នាំនេះ ជូលី មានអាយុ១០ឆ្នាំ តែកម្ពស់ដល់ទៅ ១ ម៉ែត្រ ៥០ សង់ទីម៉ែត្រ។