អាជ្ញាធរថៃ អនុញ្ញាតិអោយប្រើប្រាស់ដ្រូនឡើងវិញ លើកលែងខេត្តជាប់ព្រំដែនកម្ពុជា
- 2025-08-21 08:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរថៃ អនុញ្ញាតិអោយប្រើប្រាស់ដ្រូនឡើងវិញ លើកលែងខេត្តជាប់ព្រំដែនកម្ពុជា
ចន្លោះមិនឃើញ
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានចេញសេចក្តីប្រកាស អនុញ្ញាតឱ្យប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (Drones) ឡើងវិញចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែសីហា ចន្លោះម៉ោង ៦ ព្រឹក ដល់ ៦ ល្ងាច ប៉ុន្តែត្រូវគោរពនូវលក្ខខណ្ឌមួយចំនួន។
ការប្រតិបត្តិការ Drone មិនអាចហោះហើរបាននៅក្នុងខេត្តមួយចំនួន ជាប់ព្រំដែនកម្ពុជា-ថៃ ដូចជាខេត្ត ស្រះកែវ, ត្រាត, ស៊ីសាកេត, ចន្ទបុរី, សូរិន្ទ, ឧបុណ្យរាជធានី និងស្រុកឈុនបុរី ស្រុកមឿង ខេត្តរ៉ាយ៉ង។ លើសពីនេះ ការហោះហើរ Drone ត្រូវបានហាមឃាត់ក្នុងរង្វង់ ៩ គីឡូម៉ែត្រ នៃតំបន់អាកាសយានដ្ឋានទាំងអស់ទូទាំងប្រទែស និងត្រូវសុំច្បាប់អនុញ្ញាតិជាមុន យ៉ាងហោច ៣ ថ្ងៃ តាមរយៈកម្មវិធីទូរសព្ទ UAS Portal ឬគេហទំព័រ uasportal.caat.or.th និងជូនដំណឹងទៅការិយាល័យប៉ូលីស នៃមជ្ឈមណ្ឌលប្រឆាំងយន្ដហោះគ្មានមនុស្សបើក (Drones) ជាមុនសិន។
រាល់ការហោះហើរ Drone មិនត្រូវអនុញ្ញាតិហោះពេលយប់នោះទេ គឺអាចហោះបានត្រឹមម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៦ ល្ងាចប៉ុណ្ណោះ។ សម្រាប់ Drone កសិកម្មត្រូវធ្វើសេចក្ដីប្រកាស ទទួលសិទ្ធអនុញ្ញាតិពី CAAT ជាមុន ដើម្បីអាចប្រតិបត្តិការហោះហើរបាន អាចហោះជុំវិញតែតំបន់ដែលអនុញ្ញាតិ ឬទីតាំងវាលស្រែ ចម្ការផ្ទាល់ខ្លួនប៉ុណ្ណោះ និងហោះមិនអោយលើសកម្ពស់ ៣០ ម៉ែត្រទេ។