Asus ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី ប្រែកាយ​ទីតាំង TouchPad ទៅ​ជា​អេក្រង់ ScreenPad យ៉ាង​ឡូយ

  • 2018-06-06 11:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍ Computex 2018 ក្នុង​ទីក្រុង​តៃប៉ិ ក្រុមហ៊ុន Asus បាន​ដាក់​បង្ហាញ​នូវ​កុំព្យូទ័រ​យួរដៃ​ម៉ូឌែល​ថ្មី ZenBook Pro 15 (UX580) ដែល​មាន​ចំណុច​ខ្លាំង​នៃ​មុខងារ ScreenPad ពុំ​ធ្លាប់​មាន​ Laptop ណា​មួយ​អាច​ធ្វើ​បាន​នៅ​ឡើយ។

UX580 បំពាក់​នូវ​អង្គ​គណនា Intel Core i9 អម​កាត​ក្រាហ្វិក Nvidia GeForce GTX 1050 Ti* បន្សំ​អេក្រង់​ទំហំ ១៥,៦ អ៊ីញ កម្រិត 4K “NanoEdge” ផ្តល់​នូវ​កម្រិត​ពណ៌ sRGB ១៣២ ភាគរយ និង ១០០ ភាគរយ​នៃ Adobe RGB។

ក្រឡេក​ទៅ​មើល ScreenPad ជា​មុខងារ​ដំណើរការ​លើ​ប្រអប់ TouchPad បើក​បិទ​តាម​រយៈ​ប៊ូតុង F6 លើ​ក្តារ​ចុច។ អំឡុង​ពេល​បិទ ScreenPad នោះ​អ្នក​អាច​ធ្វើ​ការ​ប្រើប្រាស់ TouchPad ដើម្បី​បញ្ជា Cursor បាន​ជា​ធម្មតា។

ជា​ប្រភេទ​អេក្រង់ Touchsreen ទំហំ ៥,៥ អ៊ីញ កម្រិត ១ ៩២០ x ១ ០៨០ ភីកសែល អនុញ្ញាត​ឲ្យ​អ្នក​បើក​ដំណើរការ​មុខងារ​មួយ​ចំនួន​ដូច​ជា​ម៉ាស៊ីន​គិត​លេខ ​ប្រតិទិន ឬ​មើល​វីដេអូ​លើ YouTube តាម​រយៈ​កម្មវិធី Chrome។ ទៅ​ថ្ងៃ​អនាគត​ ក៏​នឹង​បើក​ឲ្យ​គាំទ្រ​ជាមួយ​ពពួក​កម្មវិធី Microsoft Office និង​កម្មវិធី​ជា​ច្រើន​ទៀត ផ្អែក​ទៅ​តាម​ការ​សម្រិតសម្រាំង​ពី​សំណាក់ Developers។

ប្រភព​ពី Asus ផ្ទាល់​បាន​ប្រាប់​ជា​សាធារណៈ ZenBook Pro 15 (UX580) មាន​តម្លៃ​ប្រមាណ ២ ២៩៩ ដុល្លារ បើក​លក់​ជា​សាធារណៈ​ក្នុង​ខែ​កក្កដា ដូច្នេះ​អ្នក​មាន​ថវិកា​ច្រើន​អាច​លៃលក​សាកល្បង​បទពិសោធន៍​ថ្មី​មួយ​នេះ​បាន៕

ទស្សនាវីដេអូខាងក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge | PCworld   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម