ប្លែក​ភ្នែក​ខ្លាំង កុំព្យូទ័រ​អេក្រង់ ២ ចេញ​ដោយ Asus (មាន​វីដេអូ)

  • 2018-06-06 07:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ស្រប​ពេល​ជាមួយ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់ Apple សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី WWDC ឆ្នាំ ២០១៨ នោះ ក្រុមហ៊ុន Asus ក៏​បាន​បង្ហាញ​ផលិតផល​នៃ​អនាគត​របស់​ខ្លួន​ដែរ នា​ព្រឹត្តិការណ៍ Computex ឆ្នាំ ២០១៨ នៅ​តៃវ៉ាន់។

ក្នុង​នោះ​ផលិតផល​គំរូ (concept) ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​មាន​ឈ្មោះ​ថា គម្រោង Precog ។ គម្រោង Precog នេះ​ គឺ​សំដៅ​ទៅ​លើ​កុំព្យូទ័រ​យួរ​ដៃ​មួយ ដែល​មាន​រាង​បត់​ដូច​កុំព្យូទ័រ​យួរ​ដៃ​ទូទៅ​អ៊ីចឹង តែ​វា​បំពាក់​ជាមួយ​អេក្រង់​មក​ទាំង​ ២ ផ្នែក​បត់​ទាំង​ពីរ​នោះ​តែ​ម្ដង ដោយ​វា​មិន​មាន​ក្ដារចុច​ពិតប្រាកដ និង​ Trackpad ឡើយ។

វា​មាន​រាង​យ៉ាង​ទាក់​ទាញ និង​មាន​អេក្រង់​លាត​ពាស​ពេញ​ផ្ទៃ​របស់​វា​តែ​ម្ដង ហើយ​អាច​ប្រើប្រាស់​អេក្រង់​ទាំង ២ នោះ​ជា​លក្ខណៈ​បញ្ឈរ​បាន​តែ​ម្ដង។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​កុំព្យូទ័រ​នោះ ដែល Asus បាន​បង្ហើប​ប្រាប់៖

  • វា​អាច​ដឹង​នៅ​ពេល​ដែល​មាន​ក្ដារ​ចុច ឬ Trackpad នៅ​ជិត ហើយ​បើ​សិន​ជា​ចាំ​បាច់ វា​នឹង​ផ្ដល់​ជា​ក្ដារចុច​លើ​អេក្រង់​ផ្ទាល់​ដល់​អ្នក​តែ​ម្ដង។

  • នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ក្ដារ​ចុច​លើ​អេក្រង់ វា​ដឹង​ពី​ទី​តាំង​នៃ​ដៃ​របស់​អ្នក​ ហើយ​វា​នឹង​បង្វិល​ក្ដារ​ចុច​នោះ​តាម​ទីតាំង​ឲ្យ​ត្រូវ​តែ​ម្ដង។

  • វា​នឹង​ដឹង​ពី​កិច្ច​ប្រជុំ​របស់​អ្នក​នៅ​ក្នុង​ពេល​ណា ហើយ​វា​នឹង​សន្សំ​សំចៃ​ថ្ម​ឲ្យ​បាន​ច្រើន​បំផុត​ទុក​បម្រុង​សម្រាប់​ការ​ប្រជុំ​នោះ។

  • វា​នឹង​ប្រើ AI ជា​មួយ​កម្មវិធី Microsoft Office ឧទាហរណ៍ កម្មវិធី Microsoft Excel នឹង​ដាក់​ស្នើ​ជា​ជម្រើស​ដល់​អ្នក​ដោយ​ខ្លួន​វា​ផ្ទាល់ ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​អាច​បង្ហាញ​ទិន្នន័យ​ទាំង​នោះ​បាន​ល្អ​បំផុត​នៅ​ក្នុង spreadsheet របស់​វា។

  • វា​អាច​បត់​ជា​ពីរ ធ្វើ​ជា​សៀវភៅ ឬ​កុំព្យូទ័រ​ធម្មតា ដោយ​អាច​ប្រើប្រាស់​ប៊ិច​សម្រាប់​គូស​វាស​បាន ហើយ​វា​ក៏​មាន​កាមេរ៉ា​សម្រាប់​សម្គាល់​មុខ និង​វត្ថុ​នានា​ផង​ដែរ ដោយ​ប្រើ​បច្ចេកវិទ្យា AI។

ចង់​ដឹង​ថា Project Precog នេះ​មាន​រូប​រាង​ស្អាត​យ៉ាងណា​ សូម​មើល​រូបភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី