កំដរ​បរិយាកាស​ ស្រី​ស្អាត ហេង ចន្ថា ស្លៀក​ឈុត​ចេញ​ផ្ចិត រាំ​កាច់​ចង្កេះ​យ៉ាង​ឡូយ!

  • 2018-06-06 13:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហេង ចន្ថា អតីត​​ជយលាភី​លេខ​១ ក្នុង​កម្មវិធី Miss Grand Cambodia2016 គឺ​ជា​តារា​ស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប។ នៅ​ថ្ងៃ​នេះ ស្រី​ស្អាត​មក​ពី​ខេត្ត​កំពង់ចាម បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ក្រោយ​បាន​ឃើញ​ពី​ទេពកោសល្យ​រាំ​របស់​នាង​ដែល​កម្រ​ឃើញ។

តាម​ធម្មតា តារា​ស្រី​រូប​នេះ និយម​តែ​ការ​ថត​រូប​កាច់​ស្ទីល Cute Cute តាម​បែប​យុវវ័យ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ដែល​ឃើញ​នាង​បញ្ចេញ​ឲ្យ​ដឹង​ថា នាង​ក៏​អាច​រាំ​បាន​យ៉ាង​ឡូយ​យ៉ាង​នេះ​នោះ​ទេ។ យ៉ាង​ក៏​ដោយ នៅ​ថ្ងៃ​នេះ ប្រិយមិត្ត​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ តាម​រយៈ​វីដេអូ​កម្រ​មួយ​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង។ វីដេអូ​ខ្លី គឺ​ថា ស្រី​ស្អាត​រូប​នេះ ចេះ​រាំ​កាច់​ចង្កេះ​យ៉ាង​ឡូយ​ក្នុង​បទ​ថៃ​មួយ​បទ ដែល​មិន​ដឹង​ថា​មាន​ចំណង​ជើង​យ៉ាង​ម៉េច។

ស្ដាយ​ម្យ៉ាង​ត្រង់​ថា វីដេអូ​ខ្លី​បន្តិច តែ​យ៉ាង​ណា តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា