Liverpool អន្ទះសា​ចង់​បាន​ Shaqiri ដែល​ថ្លៃ​ត្រឹម​១២​លាន​ផោន

  • 2018-06-07 02:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​អន្ទះសា​ចង់​បាន​ Xherdan Shaqiri ​មាន​តម្លៃ​ត្រឹម​ជាង​១០​ផោន​ពី​ Stoke City ដែល​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស។​​

Shaqiri

Shaqiri ធ្លាប់​ជា​គោលដៅ​ចាស់​របស់​ហង្ស​ក្រហម​កាល​ពី​ឆ្នាំ​២០១៤ មាន​តម្លៃ​ផ្ដាច់​កុងត្រា​ត្រឹម​ពី​១២ ទៅ​១៣​លាន​ផោន​ប៉ុណ្ណោះ​បន្ទាប់​ពី​ Stoke មិន​អាច​រក្សា​ជីវិត​នៅ​ Premier Leagueបាន។​ កីឡាករ​វ័យ​២៦​ឆ្នាំ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា​មិន​លេង​នៅ​លីគ​ទី​ពីរ​ឡើយ​ តែ​ចង់​នៅ​លេង​បាល់​បន្ត​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។​

ប្រភព​​ខាង​លើ​នេះ​ផ្សាយ​ដោយ​អ្នក​កាសែត​ល្បី​ឈ្មោះ​២​រូប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​លីវើភូល​ផ្ទាល់​គឺ​លោក​ Paul Joyce និង​ លោក​ Melissa Reddy ហើយ​ភាគច្រើន​នៃ​ ព័ត៌មាន​របស់​ពួកគេ​តែងតែ​កើត​ឡើង​មែន។​

Shaqiri បច្ចុប្បន្ន​កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្វីស​ខណៈ​ Klopp ចង់​ឲ្យ​ការផ្ទេរ​រួចរាល់​មុន​ពេល​ការ​ប្រកួត​ World Cup​ ចាប់​ផ្ដើម៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន