សយ​ សី​ សរសើ​ទឹក​ចិត្ត​គ្រូ​ ឆ្លៀត​ពី​ការងារ​ផ្ទាល់​ខ្លួន​នៅ​បង្រៀន​សិស្ស​ទៀត​

  • 2018-06-07 09:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ និង​ជា​និស្សិត​ផង​នោះ​ សយ​ សី​ ថា​ ពិត​ជា​ស្រឡាញ់​ទឹក​ចិត្ត​គ្រូ​របស់​ខ្លួន​ ឡុង​ វិបុល​ រាល់​ថ្ងៃ​នេះ​ឃើញ​រវល់​ណាស់​ជា​មួយ​ការងារ​ ហើយ​នៅ​ឆ្លៀត​បង្រៀន​សិស្ស​នានា​ត្រៀម​ការ​ប្រកួត​ថែម​ទៀត​ផង។​

កីឡាករ សយ​ សី​(ក្រហម)

សយ​ សី​ បាន​ឲ្យ​ដឹង​ថា​ ទឹក​ចិត្ត​គ្រូ​របស់​ខ្លួន​ ឡុង​ វិបុល​ ពិត​ជា​អាណិត​ស្រឡាញ់​ និង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​សិស្ស​ខ្លាំង​ ពេល​ដែល​កូន​សិស្ស​ចូល​ដំបូង​ គឺ​អោយ​ស្នាក់​នៅ ​ហូបចុក​ជា​មួយ​ ក្រៅ​តែ​ពី​នេះ​ ពេល​សិស្ស​ឡើង​វ៉ៃ​ដំបូង​ៗ​បាន​លុយ​តិចតួច​ មិន​ចង់​យក​ពី​សិស្ស​ឡើយ​ ព្រោះ​អាណិត​សិស្ស។​

លោក​គ្រូ​ ឡុង​ វិបុល​ ធ្វើ​អាជ្ញាកណ្ដាល

អ្នក​ប្រដាល់​ទម្ងន់​ ៥៧​គីឡូក្រាម​រូប​នេះ​បន្ថែម​ថា​ រូប​គេ​ពិត​ជា​ស្រឡាញ់​ទឹកចិត្ត​របស់​គ្រូ​ខ្លួន​ខ្លាំង​ បើ​ទោះ​ជា​គ្រូ​មាន​ការងារ​រវល់​កិច្ចការ​សំណង់​យ៉ាង​ណា​ក្ដី​ ក៏​មិន​ភ្លេច​ដែរ​បង្ហាត់បង្រៀន​សិស្ស។​ ក្លឹប​ប្រដាល់​គេ​ភាគ​ច្រើន​បង្ហាត់​សិស្ស​ពេល​ល្ងាច​ ប៉ុន្តែ​ក្លឹប​ វិបុល​ដារិទ្ធិ​ពោធិសែន​ជ័យ​ គឺ​ហាត់​ពេល​យប់​ព្រោះ​គ្រូ​ជាប់​ធ្វើ​ការងារ​ដែរ។​ កីឡាករ​មក​ពី​កំពង់ចាម​ខាង​លើ​ក៏​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ ចំពោះ​លោក​គ្រូ​ ឡុង​ វិបុល​ ដែល​បាន​ជួយ​បង្ហាត់បង្រៀន​ដល់​សិស្ស​គ្រប់គ្នា​រួម​ទាំង​ខ្លួន​ផង​ដែរ​ បើ​មិន​មាន​ការ​ជួយ​នេះ​ទេ​ ក៏​អ្នក​ប្រដាល់​រូប​នេះ​មិន​ដឹង​ថា​បាន​រៀន​ដល់​សកល​វិទ្យាល័យ​យ៉ាង​ណា​នោះ​ទេ។​

សិស្ស​គុន​ក្លឹប​វិបុលដារិទ្ធិពោធិសែនជ័យ

សយ​ សី​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​ជា​និសិ្សត​ផ្នែក​សំណង់​ស៊ីវិល​ និង​ជា​សិស្ស​គុន​នៅ​ក្លឹប​វិបុលដារិទ្ធិ​ពោធិសែនជ័យ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក៏​បាន​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើកទី២​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​