ធន់​ មករា​ និង​ លន​ បញ្ញា​ បាន​លុយ​រង្វាន់​ភ្លាម​ ទិញ​ម៉ូតូ​ភ្លែត​

  • 2018-06-07 02:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ និង​កំពុង​សាបព្រោះកេរ្តិ៍ឈ្មោះ​ក្នុង​វិស័យប្រដាល់​ ធន់​ មករា​ និង​ លន​ បញ្ញា​ ប្រាក់​រង្វាន់​ដែល​បាន​ពី​ការ​ដណ្ដើម​ពាន​រង្វាន់​នៅ​សង្វៀន​ប៉ុស្តិ៍លេខ៥​ កាល​ពី​ចុង​ខែ​ឧសភា​ ២០១៨​ បាន​នាំ​គ្នា​ទិញ​ហើយ។​

ធន់ មករា​(ក្រហម) លន​ បញ្ញា(ខៀវ)

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទាំង​ពីរ​ថា​ ដោយ​សារ​រាល់ថ្ងៃ​មិន​ទាន់​មាន​ម៉ូតូ​ផ្ទាល់​ខ្លួន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​ពិបាក​ក្នុង​ការ​រក​អីជិះ​មក​ហ្វឹកហាត់​ និង​ទៅ​ថ្លឹងទម្ងន់ផង​នោះ​ ទើប​ពេល​មាន​លុយ​ដែល​ជា​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ក៏​សម្រេច​ថា​យក​ទៅ​ម្ដង​ទៅ។​ ជើង​ខ្លាំង​ពីរ​នេះ​បន្ថែម​ទៀត​ថា​ សប្បាយ​ចិត្ត​ និង​មាន​មោទនភាព​ដែរ​ ដែល​បាន​ទិញ​របស់​ប្រើប្រាស់​ដោយ​លុយ​ខ្លួន​ឯង​ មិន​យក​លុយ​អ្នក​ផ្ទះ​ ហើយ​ថែម​ទាំង​ផ្ដល់​ថវិកា​ដែល​សេសល់​ជូន​ឪពុក​ម្ដាយ​ថែម​ទៀត​ផង។​

ធន់​ មករា​ គេ​ទិញ​ម៉ូតូ​ម៉ាក​ Suzaki let ចំណែក​ឯ​ លន​ បញ្ញា​ វិញ​គេ​ទិញ​ម៉ូតូ​ម៉ាក​ Honda Dream​ ចំពោះ​តម្លៃ​វិញ​ទាំង​ម៉ូតូ​ទាំង​ពីរ​នេះ​ប្រហែល​ ២​ ពាន់​ដុល្លារ​ដូច​គ្នា។​

ម៉ូតូ លន​ បញ្ញា

រំលឹក​ដែរ​ថា​ ធន់​ មករា​ ជា​ម្ចាស់​ពាន​រង្វាន់​ TV5​ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ៤​ពាន់​ដុល្លារ​ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ជាតិ​លើក​ទី២​ ខណៈ​ លន​ បញ្ញា​ ជើង​ឯក​រង​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់​ ២​ពាន់​ដុល្លារ​ កាល​ពី​ថ្ងៃ​ទី២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ដែល​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ខាង​លើ​ ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី