ការ​ប៉ះ​គ្នា​រវាង​ សុខ​ ធី​ និង​ ឈុត​ សេរីវណ្ណថង​ ជា​គូ​ចាប់អារម្មណ៍​ខ្លាំង​ និង​បាន​លុយ​ពី​គណៈអធិបតី​

  • 2018-06-06 07:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​គាំទ្រ​ក្នុង​បណ្ដាញ​សង្គម​ និង​ការ​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​កាល​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៤​ ឧសភា​ កន្លង​ទៅ​នេះ​ នា​ជួប​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីជាតិ​លើក​ទី២​ រវាង​ សុខ​ ធី​ និង​ ឈុត ​សេរីវណ្ណថង​ គឺ​អាច​ថា​គូជក់ចិត្ត​បំផុត​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ។​

ឈុត​ សេរីវណ្ណថង
សុខ​ ធី​

មុន​ពេល​ពួកគេ​ប៉ះ​គ្នា​លើ​តាម​បណ្ដា​សារព័ត៌មាន​នានា​ និង​សង្គម​ហ្វេសបុក​មាន​ការ​ចុះផ្សាយ​ និង​ជជែក​គ្នា​ច្រើន​អំពី​គូប្រកួត​មួយ​នេះ​ ក្រៅ​តែ​ពី​នេះ​សម្រាប់​អ្នក​ទស្សនា​ផ្ទាល់​ក៏​សឹងតែ​មិន​ហ៊ាន​មាត់​ ដោយ​ផ្តោត​តាម​តែ​ចង្វាក់​ប្រកួត​សងទៅ​ សងមក​រវាង​ជើង​ខ្លាំង​វ័យក្មេង​ទាំង​ពីរ។​ ក្រៅ​តែ​ពី​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​ធម្មតា​ ក្នុង​នោះ​ក៏​ចាប់​ចិត្ត​គណៈធិបី​ដែល​មក​ចូលរួម​ក្នុង​បិទ​បញ្ចប់​នោះ​ដែរ​ រហូត​ចំណាយ​ថវិកា​ផ្ទាល់​ឧបត្ថម្ភ​នៅ​លើ​សង្វៀន​ហើយ​ ពេល​ចប់​ការ​ប្រកួត​ក៏​ឧបត្ថម្ភ​បន្ថែម​ទៀត​ផង​ដែរ។​

សុខ ធី(ខៀវ)និង​ ឈុត​ សេរីវណ្ណថង(ក្រហម)

បើ​ទោះ​ជា​មាន​ ឃីម​ ឌីម៉ា​ ប៉ះ​ ឡុង​ សំណាង​ ឬ​ ពេជ្រ​ សីហា​ ប៉ះ​ ថុល​ មករា​ និង​ សុខ​ រិទ្ធ​ ប៉ះ​ ជា​មួយ​ ហ៊ឹម ​សេរី​ ក្ដី​ នៅ​តែ​មិន​អាច​ដណ្ដើម​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គូ​ កាកា​ និង​ វណ្ណថង​ ដដែល។​

សុខ ធី(ខៀវ)និង​ ឈុត​ សេរីវណ្ណថង(ក្រហម)

សម្រាប់​ការ​ផ្ដាច់​ព្រ័ត្រ​កីឡា​គុន​ខ្មែរ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នោះ​ សុខ​ ធី​ ម្ចាស់​មេដាយ​មាស​ ដោយ​ឈ្នះ​ពិន្ទុ​លើ​ ឈុត ​វណ្ណថង​ ខណៈ​មេដាយ​សំរឹទ្ធ​បាន​លើ​ ធន់​ មករា​ និង​ ជិន​ ឆៃឡាយ។​ ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទាំង​ពី​នេះ​បញ្ចប់​ទៅ​តាំង​ពី​ថ្ងៃ​ទី៤ ​មិថុនា​ ២០១៨​ មក​ម្ល៉េះ។ ​នៅ​ចុង​ខែ​មិថុនា​ នេះ​ កាកា​ នឹង​ចេញ​ដំណើរ​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ ដែល​តំណាង​ឲ្យ​ក្លឹប​ Cambodia Tom Team​ ទៅ​ប្រកួត​នៅ​ចិន៕​

អត្ថបទ៖ នួន ស៊ីណា​