រាប់​ត្រួសៗ ទូរសព្ទ​បង្កប់​អក្សរ X មាន​មិនក្រោម ៧​ ម៉ូដែល​

  • 2018-06-07 09:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ម៉ូតូ​ក៏​នៅ​មាន​ទូរសព្ទ ដែល​មាន​ឈ្មោះ​បង្កប់​អក្សរ X។ កន្លង​មក​មាន​ទូរសព្ត​ជា​ច្រើន​បាន​ចម្លង​រាង​តាម iPhone X ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​ក្រោយ​ពេល​ត្រកូល iPhone មួយ​នេះ​បាន​ចេញ​លក់​និង​ទទួល​បាន​ភាព​ពេញ​និយម​ច្រើន។

មាន​ទូរសព្ទ​អី​ខ្លះ​ដែល​មាន​ឈ្មោះ​បង្កប់​អក្សរ X៖

Sony Xperia X

Sonyបាន​បញ្ចេញ​ស្មាតហ្វូន ត្រកូល X មួយ​ប្រភេទ​ចេញ​លក់​ដំបូង​នៅ​ចុង​ខែ មិថុនា ២០១៦ មក​ដល់​ពេល​នេះ​បាន​វិវត្តន៍​ខ្លួន​មក​ដល់ Xperia XZ2 ហើយ។ លក្ខណៈ​សម្បត្តិ​របស់ Xperia X នេះ​បាន​បំពាក់​មក​ជា​មួយ​អេក្រង់​ទំហំ 5.0 អ៊ីញ ប្រភេទ IPS LCD RAM ទំហំ 3GB ភ្ជាប់​មក​ជា​មួយ​បន្ទះ​ឈីប Snapdragon 650,ដំណើរការ​ដោយ​ប្រព័ន្ធ​​​​ប្រតិបត្តិការ Marshmallow 6.0.1​ បន្ថែម Memory បាន 200GB អង្គ​ផ្ទុក​ទិន្នន័យ 32GB និង64GB និង មានGPU ប្រភេទ Adreno 510 មាន​បី​ពណ៍ គឺ​ពណ៌​ស ខ្មៅ និង​ពណ៌​មាស។

Camfone Hero X

Camfone Hero X

ចេញ​លក់​ដំបូ​នៅ​ថ្ងៃ​ទី ១៤ ធ្នូ ២០១៧ Camfopne Hero X មាន​អេក្រង់​ទំហំ ៥.២ អ៊ីញ ប្រភេទ IPS ដំណើរការ​ដោយ​ប្រព័ន្ធ​​​​ប្រតិបត្តិការ Android 7.0 Nougat ប្រភេទ Quad core 1.3GHz អង្គ​ចង់​ចាំ RAM 1GB និង ROM 8GB កាមេរ៉ា​មុខ ៨ មេហ្គាភិសែល ក្រោយ ១៣ មេហ្គាផិសែល ថាមពលថ្ម ៣ ០០០ mAh ប្រើ​ស៊ីម​បាន ២​ដំណើរ​ការ​អ៊ីនធឺណិត 3G+។

MEIDOU X

MEIDOU X

MEIDOU X មានអេក្រង់​ទំហំ ៥.៥ អ៉ីញ និង​មាន​រូបរាង​ស្រដៀង​ទៅ​និង iPhone X បើ​យើង​មើល​ពី​ខាង​ក្រោយ​របស់​ទូរសព្ទ​នេះ ដោយ​ឡែក​ចំពោះ​ផ្ទៃ​អេក្រង់​វិញ​ពុំ​មាន​ការ​ចំលង​តាម​ប្រភេទ​អេក្រង់​ឆក​ទេ។ ទូរសព្ទ​ដែល​ទើប​តែ​មាន​លក់​នៅ​លើ​ទីផ្សារ​​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​។

Nokia X

Nokia X

ចេញ​លក់​ដំបូង​នៅ​ខែ កុម្ភៈ ២០១៤ មាន​អេក្រង់​ទំហំ ៤.០ អ៊ីញ ប្រភេទ IPS LCD បង្ហាញ​រូប​ភាព​ក្នុង​ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Andriond 4.1.2(Jelly Bean) បន្ទះ​ឈីប​ប្រភេទ Qualcomm MSM8225 Snapdragon S4 Play កាមេរ៉ា​ទំហំ 3.15 មេហ្គាភិកសែល។

One Plus X

One Plus X

ចេញ​លក់​ដំបូង​នៅ​អំឡុង​ខែ វិច្ឆិកា ២០១៥ មាន​អេក្រង់​ទំហំ ៥.០ អ៊ីញ ប្រភេទ AMOLED ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Andriond 5.1.1(Lolipop) ប្រភេទ Qualcomm Snapdragon 801 កាមេរ៉ា​ទំហំ 13 មេហ្គាភិកសែល អង្គ​ផ្ទុក​ទិន្នន័យ 16GB, 32GB និង64GB ។

Motorola X

Motorola X

ចេញ​លក់​ដំបូង​នៅ​អំឡុង​ខែ សីហា ២០១៣ មាន​អេក្រង់​ទំហំ ៤.៧ អ៊ីញ ប្រភេទ AMOLED ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Andriond 4.2.2(Jelly Bean) ប្រភេទ Qualcomm MSM8960DT Snapdragon S4 Pro កាមេរ៉ា​ទំហំ 13 មេហ្គាភិកសែល។

BLU Vivo X

BLU Vivo X

ចេញ​លក់​ដំបូង​នៅ​អំឡុង​ខែ កុម្ភៈ ២០១៨ មាន​អេក្រង់​ទំហំ ៦.០ អ៊ីញ ប្រភេទ IPS LCD ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Andriond 7.0 (Nougat) ប្រភេទ Mediatek MT6757 Helio P20 កាមេរ៉ា​ភ្លោះ​ទំហំ 13 មេហ្គាភិកសែល អង្គ​ផ្ទុក​ទិន្នន័យ 64GB ។

ចុះ​ប្រិយមិត្ត​មាន​ដឹង​ថា​ទូរសព្ទ​ណា​ខ្លះ​ទៀត​ដែល​មាន​ឈ្មោះ​បង្កប់​អក្សរ X ដែរ​ទេ? បើ​ដឹង​ដាក់​ឈ្មោះ​ខាង​ក្រោម​មក

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអាន៖

អត្ថបទ៖ ម៉េងងី