មិន​ធម្មតា​ទេ រថយន្ត​ដឹក​មេដឹកនាំកូរ៉េខាង​ជើង​ក្នុងប្រទេសសិង្ហបុរី

  • 2018-06-11 01:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យនេះ ប្រធានាធិបតីប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន បានអញ្ជើញមកដល់ប្រទេសសិង្ហបុរីហើយ ដើម្បីត្រៀមខ្លួនជួបលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមករវាងមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង និងលោកប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នាថ្ងៃអង្គារ៍សប្ដាហ៍នេះ។

ក្នុងនោះ​ គេសង្កេតឃើញមានក្បួនរថយន្តដើម្បីការពារសុត្ថិភាពក្នុងការធ្វើដំណើររបស់លោក គីម ជុងអុន ផងដែរ ដោយមានឃើញរថយយន្ត Mercedez Benz limousine មួយគ្រឿង ដែលគេសន្មតថាជារថយន្តដឹកលោកផ្ទាល់។

បើមើលតាមរូបភាព រថយន្តនោះជាប្រភេទរថយន្តវែង ប្រណីតរបស់ Mercedez Benz ម៉ូដែល S550 Pullman Guard ជារថយន្តប្រភេទការពារគ្រាប់ បានយ៉ាងប្រសើរបំផុតសម្រាប់ថ្នាក់ដឹកនាំ តាមប្រទេស និង អ្នកមានអំណាចនានា។

Mercedez Benz S550 Pullman Guard ប្រើប្រាស់ម៉ាស៊ីនភ្លោះ ៨ ស៊ីឡាំង ទំហំ ៥ លីត្រ​ អាចបង្កើតថាមពលបាន ៥១០ សេះ ដោយប្រើប្រអប់លេខអូតូមាន ៨ វគ្គ និងបើកបរដោយកង់ ៤ (4MATIC) ពេញលេញតែម្ដង។ លើសពីនេះទៅទៀត រថយន្តនេះមានតួខ្លួនវែងរហូតដល់ ៥,២ ម៉ែត្រឯណោះ​ ដោយអាចកម្ម៉ង់ឲ្យពន្លាតផ្នែកខាងអ្នកជិះខាងក្នុងបានប្រវែង ១,៣៥ ម៉ែត្រថែមទៀត។ ចំពោះម៉ូដែលស្ដង់ដារ រថយន្តនេះមានទម្ងន់ ២ ៤១៣ គីឡូក្រាម​ និងមានអត្រាស៊ីសាំង​ ១៤,៧ លីត្រក្នុង ១០០ គ.ម។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Mercedez Benz S550 Pullman Guard នេះជាប្រភេទរថយន្តពាសអាវក្រោះ ការពារគ្រាប់កម្រិត B6+/T6 ដែលវាមានសមត្ថភាពខ្លាំង អាចការពារពីការបាញ់នៃកាំភ្លើងយឹត (High Power Riffle) បានយ៉ាងល្អ។ វាក៏មានប្រព័ន្ធទាក់ទងរវាងអ្នកដំណើរ និងអ្នកបើកបរ នៅក្នុងរថយន្តផ្ទាល់ដោយមិនបាចប្រើទូរសព្ទតេឆ្លង ក្នុងរថយន្ត កញ្ចក់ក្រោយដែលអាចប្ដូរពណ៌បានបន្ថែមភាពឯកជនដល់អ្នកដំណើរបានមួយកម្រិតទៀត។

ចុចអាន៖

ប្រភព៖ limousinesworld   ប្រែ​សម្រួល៖ ផាត សុវត្ថិ