ពាន​ Ganzberg Cup ត្រូវ​​​ផ្អាក​ការ​ប្រកួតរយៈ​ពេល​​​​ជិត​២ខែ​

  • 2018-06-13 06:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ពាន​​ហ្វូត​សាល​ Ganzberg Futsal Cup 2018 បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​ បន្ទាប់​ពី​​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២១​ ខែ​មករា ឆ្នាំ​២០១៨​ ប៉ុន្តែ​ពេល​​នេះ​ត្រូវ​សម្រាក​រយៈ​ពេល​៧​សប្តាហ៍​ទើប​បន្ត​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

សកម្មភាព​ប្រកួតកន្លង​មក

លោក ស៊ីថូ ណាថាន់​ ប្រធាន​ផ្នែក​កីឡា​នៅ CBS និង​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​បាន​ប្រាប់​ថា​ ពេល​នេះ​ការ​ប្រកួត​រក​បាន​​​១៦​ក្រុម​ចុង​ក្រោយ​ហើយ។ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ជ្រើស​រើស​ចេញ​ពី​ក្រុម​ចំនួន​​២៤​ចុង​ក្រោយ​ដោយ​ក្នុង​នោះ​ក្រុម​ឈ្នះ​ការ​ប្រកួត​១២​ក្រុម​ និង​៤​ក្រុម​ផ្សេង​ទៀត​ជ្រើស​រើស​តាម​រយៈ​​លទ្ធផល​ចាញ់​ល្អ​ជាង​គេ​​ដើម្បី​បង្កើត​ងាយ​ស្រួល​ប្រកួត​​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

លោក​បន្ត​ថា បន្ទាប់​ពី​ជ្រើស​រើស​បាន​១៦​ក្រុម​ចុង​ក្រោយ​ ការ​ប្រកួត​ត្រូវ​សម្រាក​រយៈ​ពេល​៧​សប្តាហ៍​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​​១០​ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ទើប​ដំណើរ​ការ​ប្រកួត​វិញ។ ការ​សម្រាក​នេះ​ដោយ​សារ​ CBS ជាប់​រវល់​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ៕

សកម្មភាព​ប្រកួតកន្លង​មក

១៦​ក្រុម​ចុង​ក្រោយ​​

  • Khmer Blue Soccer vs Victory FC
  • G.LF FC vs Home Sport O.R
  • Siem Reap FC vs Yokohama Tire
  • ក្រុម​ចាញ់​ល្អ​ទី១ vs ក្រុម​ចាញ់​ល្អ​ទី​​៤
  • ឱម៉ាល់​អែហ្វស៊ី vs អាណាចក្រ​បៃតង
  • កណ្តុរ​ស​អែហ្វស៊ី vs ក្រុម​ឆន្ទៈ​កីឡា
  • Sisophon FC vs មយូរ៉ា​ហ្គោល
  • ក្រុម​ចាញ់​ល្អ​ទី​២ vs ក្រុម​ចាញ់​ល្អ​ទី​៣

អត្ថបទ៖ ជាន ចាន់រ៉ា