ម្ចាស់ iPhone មាន​ឯកសារ​សំខាន់​ក្នុង Notes ពេលនេះ​មិន​បាច់ភ័យទេ

  • 2018-06-13 04:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ទូរសព្ទ iPhone ​កម្មវិធី Notes ផ្តល់​ឲ្យ​អ្នក​ប្រើ​អាច​ធ្វើ​ការ​កត់ត្រា​នូវ​រឿងរ៉ាវ​សំខាន់​និង​លេខ​សម្ងាត់​គណនី​លើ​បណ្តាញ​សង្គម ឬ​ព័ត៌មាន​ទាក់ទង​ឯកជនភាព​ណា​មួយ។ ដើម្បី​បញ្ចៀស​ការ​លួច​លុប​ចោល​ឬ​ចូល​មើល​ដោយ​គ្មាន​ការ​អនុញ្ញាត អ្នក​អាច​ធ្វើ​ការ​កំណត់ Passcode ឬ Touch ID តាម​រយៈ​ការ​អនុវត្ត​ងាយៗ។

+ការ​កំណត់ Password លើ​ឯកសារ Notes ណា​មួយ:

  • ចុច​ចូល​កម្មវិធី Notes មាន​លើ Home screen:
  • រើស​យក Notes ណា​មួយ > ចុច​ប៊ូតុង Share
  • ចុច​ពាក្យ Lock Note
  • វាយ​បញ្ចូល Password ទាំង​លើ​និង​ក្រោម​ដើម្បី Verify
  • រើស​យក Hint ក្នុង​លក្ខខណ្ឌ​ចាំ​បាច់
  • អាច​ប្រើប្រាស់ Touch ID គួប​ផ្សំ ព្រោះ​អាច​មាន​ភាព​រហ័ស​ជាង​ការ​វាយ​បញ្ចូល​កូដ

+វិធី​ដោះ​សោ​លើ Notes ណា​មួយ:

  • ចូល​ទៅ​កម្មវិធី Notes
  • រើស​យក Notes ណា​មួយ​ដែល​អ្នក​ចង់ Unlock
  • ចុច​លើ​ប៊ូតុង Lock នៅ​ផ្នែក​ខាង​ស្តាំ > វាយ​បញ្ចូល Passcode (ចុច​ប៊ូតុង Share > យក Remove Lock ដើម្បី​ដោះ​ផ្តាច់​ជា​រៀង​រហូត)

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ imore   ប្រែ​សម្រួល៖ កៅ រក្សា