រិន សារ័ត្ន​ រៀប​រាប់​ពី​សមត្ថភាព​​ដៃ​គូ​ដែល​ត្រូវ​​ប៉ះ​គ្នា​នៅ​ម៉ាកាវ​ខាង​មុខ​នេះ

  • 2018-06-13 02:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ថា​ បើ​មើល​តាម​វីដេអូ​ប្រកួត​កន្លង​មក​របស់​ Mario Satya Wirawan​ ដែល​ជា​ដៃគូ​ម្នាក់​នេះ​មាន​សមត្ថភាព​ ប្រហាក់ប្រហែល​ខ្លួន​ ដូច្នេះ​អាច​ស៊ីសង​គ្នា​បាន​ នា​ជំនួប​មិត្តភាព​នៅ​ទីក្រុង​ម៉ាកាវ។​

កីឡាករ រិន​ សារ័ត្ន​

រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ Mario Satya Wirawan​ ដែល​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​រូប​នេះ​គេ​ល្អ​ ប៉ុន្តែ​បើ​គិត​ទៅ​គឺ​ប្រហាក់ប្រហែល​និង​សមត្ថភាព​របស់​ខ្លួន​នោះ​ទេ​ និយាយ​ជា​រួម​អាច​ស៊ីសង​គ្នា​បាន​ វា​ខុស​ពី​ដៃគូ​ពី​មុន​ៗ​ ដែល​គេ​សមត្ថភាព​ល្អ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​រក​ជ័យជម្នះ​បាន។​ អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ថា​ ដៃគូ​មិន​ពូកែ​ជំហរ​វ៉ៃ​សេរី​នោះ​ទេ​ ខណៈ​ការ​ចូល​ចាប់​ក៏​មធ្យម​ប៉ុណ្ណោះ។​

រិន សារ័ត្ន​ និង​គ្រូ រាជ​

កូន​សិស្ស​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ លើក​ឡើង​ទៀត​ថា​ ការ​ប្រកួត​នេះ​រូប​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ អាច​ថា​ទាំង​ការ​ហ្វឹកហាត់​ និង​ស្នៀត​ប្រយុទ្ធ​នោះ។​ ពេល​ចូល​ទឹក​ដំបូង​ សារ័ត្ន​ ប្រហែល​ត្រឹម​លេង​ទប់​ៗ​ប៉ុណ្ណោះ​ ទុក​កម្លាំង​ចូលលេង​ទឹក​ទី២​ឡើង​ទៅ។​

កម្មវិធីប្រកួត​នៅម៉ាកាវ

កីឡាករ​ រិន​ សារ័ត្ន​ នឹង​ត្រូវ​ប៉ះ​ជនជាតិ​ឥណ្ឌូណេស៊ី​ Mario Satya Wirawan​ នា​ថ្ងៃទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ខាង​មុខ​នៅ​ទីក្រុង​ម៉ាកាវ​ ខណៈ​ជើង​ខ្លាំង​កម្ពុជា​ សុខ​ ធី​ ក៏​នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ទី​នោះ​ផង​ដែរ។​ កីឡាករ​ទាំង​ពីរ​នឹង​ចាក់ចេញ​ពី​កម្ពុជា​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ នា​ថ្ងៃ​ទី១៩​ មិថុនា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​