តាម​ពិត​ សុខ​ រិទ្ធ​ ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ម្នាក់​ នៅ​ប្រទេស​ថៃ​ពី​មុន​

  • 2018-06-13 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ រិទ្ធ​ ពី​មុន​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​១​គ្រឿង​នៅ​ប្រទេស​ថៃ​ ខណៈ​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​នៅ​សង្វៀន​ភ្នាល់​លុយ​ធំៗ​តាម​បណ្ដាល​ខេត្ត​អំឡុង​ ៣-៤​ឆ្នាំ​មុន​នេះ​ ល្បី​មុន​កាកា​ ទៅ​ទៀត។​

កីឡាករ​ សុខ​ រិទ្ធ(ក្រហម)

សុខ​ រិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ រូប​គេ​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​នៅ​តាម​សង្វៀន​ភ្នាល់​លុយ​ធំ​ៗ​តាម​ខេត្ត​ប្រទេស​ថៃ​ ដោយ​សារ​តែ​ខ្លួន​ឡើង​វ៉ៃ​បាន​ល្អ​ ហើយ​គេ​អ្នក​លេង​លុយ​ចូលចិត្ត​ភ្នាល់​ឈ្នះ​ និង​អ្នក​ទស្សនា​ក៏​ចូល​ចិត្ត​មើល​ផង​ដែរ។​ តាម​រយៈ​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​ល្អ​ ទើប​គេ​មាន​ឱកាស​ក្លាយ​ជា​គូ​ឯក​ និង​បាន​លេង​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ចំនួន​៣ដង​ ហើយ​ឈ្នះ​ខ្សែក្រវាត់​គ្រឿង​ទៀត​ផង។​

កីឡាករ សុខ​ រិទ្ធ

អ្នក​ប្រដាល់​វ័យ​២១​ឆ្នាំ​ខាង​លើ​បន្ត​ថា​ ពី​មុន​គេ​ល្បី​ជាង​ប្អូន​ប្រុស​ សុខ​ ធី​ ឬ​ កាកា​ ទៅ​ទៀត​ នៅ​តាម​បណ្ដា​ខេត្ត​រហូត​មាន​សារព័ត៌មាន​ថៃ​ចុះ​ទៅ​ថត​ផ្ទាល់​ពេល​ហ្វឹកហាត់​ និង​មាន​ផ្សាយ​ពី​ជ័យជម្នះ​របស់​គេ​ជា​ហូរហែ​ផង​ដែរ។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ កាកា​ គេ​មាន​ទម្ងន់​ធ្ងន់​ជាង​ ដូច្នេះ​គេ​ក៏​ឆាប់​ល្បី​លឿន​ ណា​មួយ​ ភាគ​ច្រើន​​ឡើង​វ៉ៃ​តាម​ទូរទស្សន៍​(ប៉ុស្តិ៍លេខ៧​ថៃ)​ផង​ ទើប​បច្ចុប្បន្ន​គេ​មាន​ល្បី​នៅ​ឯ​ថៃ។​

កីឡាករ​ សុខ​ រិទ្ធ(ក្រហម)

ចំណែក​លោក​ សុខ​ ញ៉ិល​ ដែល​ជា​ឪពុក​របស់​ សុខ​ រិទ្ធ​ បាន​ឲ្យ​ដឹង​ស្រដៀង​នេះ​ដែរ​ថា​ ពី​មុន​កូន​របស់​លោក​ម្នាក់​នេះ​ល្បី​ជាង​ កាកា​ ទៅ​ទៀត​ ព្រោះ​គេ​មាន​ខ្សែក្រវាត់​ផ្ទាល់​ខ្លួន​គេ​មួយ​ ខណៈ​ការ​ឡើង​សង្វៀន​ប៉ះ​សុទ្ធតែ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ថៃ​ទៀត​ផង។​

រូបភាព​ សុខ​ រិទ្ធ កាល​នៅ​ប្រទេសថៃ​

រំលឹក​ដែរ​ថា​ សុខ​ រិទ្ធ ​ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ពី​តូច​គេ​ទៅ​ហ្វឹកហាត់​ និង​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​ជា​យូរ​មក​ហើយ។ ​បច្ចុប្បន្ន​នេះ​គេ​ជា​កូន​សិស្ស​លោក​គ្រូ​ សាន់​ សាយយ៉ាន់​ នៅ​ឯ​ក្លឹប​ប្រដាល់​សាយយ៉ាន់​នាគា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី