រថយន្តប្រភេទ ១៥កៅអី Ford Transit ថ្វីត្បិតនៅកម្ពុជា ត្រូវបានក្រុមហ៊ុនជាច្រើនទិញយកមករត់ឈ្នួលក៏ពិតមែន តែបានប្រើបច្ចេកវិទ្យាមួយចំនួនដែលអ្នកគួរតែកត់សម្គាល់ ដូចជា៖
-
បញ្ជាដោយសំឡេង៖ មានប្រព័ន្ធ SYNC 2 ដែលអាចបញ្ជាដោយសំឡេង និង Bluetooth សម្រាប់ចាក់តន្ត្រី ឬកម្សាន្តផ្សេងៗ ព្រមទាំងរូបរាងកុងទ័រក៏ទំនើប។
-
បិទបើកស្វ័យប្រវត្តិ៖ ឡានសេរ៊ីទំនើបភាគច្រើនសុទ្ធតែមានឈ្នាន់អូតូរាល់ពេលបើកទ្វារ និងកញ្ចក់ចំហៀងក្ដោបអូតូ ដើម្បីងាយស្រួលឡើងចុះ និងពេលចតម្ដងៗ។ Ford Transit សេរ៊ីថ្មី ក៏មិនចាញ់គេដែរត្រង់ចំណុចនេះ រីឯទ្វារខាងក្រោយអាចបើកបានដល់ ២៧០ដឺក្រេ។
-
ប្រព័ន្ធសុវត្ថិភាព៖ ដោយសារជាប្រភេទឡានផ្ទុកអ្នកដំណើរច្រើន Ford Transit 2018 ក៏មានប្រព័ន្ធសុវត្ថិភាពដូចជា ប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ក្នុងករណីផ្លូវកោងតាម Sensor, ប្រព័ន្ធ Traction Control រក្សាភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់អាចកើតមានខាងមុខ (Pre-Collision Warning), កាមេរ៉ា និងប្រព័ន្ធជំនួយការចត (Rear Camera with Front & Rear Sensors), ប្រព័ន្ធហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹងពេលឡើងចំណត (Hill Start Assist) ។
-
រចនាផ្ដោតលើភាពងាយស្រួលដូច SUVs៖ ទាំងការរចនាកៅអី ចង្កូតសម្រាប់អ្នកបើកបរ កម្លាំងម៉ាស៊ីន សុទ្ធតែផ្ដោតលើភាពងាយស្រួលរបស់អ្នកធ្វើដំណើរដូចទៅហ្នឹងប្រភេទ SUVs ដែរ។
ចង់ដឹងកាន់តែច្បាស់ មើលវីដេអូខាងក្រោម៖