ជាងសំណង់បែរនាំគ្នាស្លៀកសំពត់ និងរ៉ូបទៅធ្វើការ ក្រោយចេញច្បាប់ថ្មី
- 2018-06-13 09:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាងសំណង់បែរនាំគ្នាស្លៀកសំពត់ និងរ៉ូបទៅធ្វើការ ក្រោយចេញច្បាប់ថ្មី
ចន្លោះមិនឃើញ
ជាងសំណង់មួយក្រុមក្នុងទីក្រុង Chertsey ប្រទេសអង់គ្លេស បែរនាំគ្នាស្លៀកសំពត់ និងរ៉ូបទៅធ្វើការក្រោយច្បាប់ថ្មីត្រូវបានអនុវត្ត។
ច្បាប់សុខភាព និងសុវត្ថិភាពថ្មីនេះ ហាមឃាត់មិនឲ្យស្លៀកខោខ្លីក្រោមកម្ដៅ ២៦អង្សាសេ។ ហេតុដូចនេះហើយ ពួកគេរកឃើញមធ្យោបាយថ្មីដោយនាំគ្នាស្លៀកសំពត់ និងរ៉ូបជំនួស។ ជាងសំណង់វ័យ ៤៥ឆ្នាំម្នាក់ គឺលោក Simon Miles ឲ្យដឹងថា "ខោខ្លីត្រូវបានផលិតឡើងដើម្បីអ្នករៀបឥដ្ឋដូចជាពួកយើង។" លើសពីនេះទៀត បុរសរូបនេះបន្ថែមថា "គំនិតក្នុងការស្លៀកសំពត់ និងរ៉ូបនេះ គឺបានមកពីសិស្សសាលាមួយក្រុមដែលត្រូវបានហាមមិនឲ្យស្លៀកខោខ្លីទៅរៀន។”
គួរឲ្យដឹងថា ការស្លៀកសំពត់ ឬរ៉ូបនេះត្រូវបានអនុញ្ញាតសម្រាប់មនុស្សប្រុសក្នុងប្រទេស អង់គ្លេសដោយសារបទបញ្ញត្តិសមភាពយេនឌ័រ៕
ចុចអាន ៖
មកស្គាល់ ទាហានពាក់ឈ្នួតក្បាលដំបូងគេបង្អស់ក្នុងពិធីដើរក្បួននៅអង់គ្លេស
របស់សំខាន់២យ៉ាង ព្រះមហាក្សត្រិយានីអង់គ្លេស យាងទៅណាក៏មិនភ្លេចដាក់តាមព្រះកាយ
មកមើល ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញតាមអាកាសដំបូងបង្អស់នៅអង់គ្លេស