អត់​ទៅ​មើល​ដឹង​តែ​ស្ដាយ​ សុទ្ធ​តែ​ Idolsជុំ​គ្នា​ច្រៀង​ឡើង​រង្គើ​​ឆាក​ចុង​សប្ដាហ៍​នេះ

  • 2018-06-13 11:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

Sound Wave គឺ​ជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី សប្បុរសធម៌​ដំបូង​បង្អស់​នៃ​គម្រោង​សាលា​តន្ត្រី​ The Sound Initiative កំពុង​ខិត​ចូល​មក​ដល់​ហើយ​ គឺ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី១៦ មិថុនា ២០១៨ នេះ នៅHard Rock Café ដែល​បើក​ទូលាយ​ចូលរួម​ទស្សនា​​ដោយ​សេរី និង​ឥតគិតថ្លៃ។

ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ប្រមូល​ផ្ដុំ​តារា​ចម្រៀង​ Original Song ល្បី​ៗ​មក​សម្ដែង​រួម​គ្នា​លើក​ឆាក​តែ​មួយ​ ដូចជា​ តារា​ចម្រៀង ឡូរ៉ា ម៉ម, ក្រុម​ក្មេង​ខ្មែរ, Mr. អូន, អ៊ួង សូរិយា, ចិត កញ្ចនា, សេម រ៉ក់ខ័រ, P-Sand, វុទ្ធា , VI70, Vartey Ganiva ,DJ RXTHY, និង ពិធី​ការិនី សុភ័ក្រ កុសុម៉ា។​ ក្រៅ​ពី​នៅ​ក៏​មាន​ការ​ចូល​រួម​សម្ដែង​ពី​ក្រុម​រាំ D-Man និងYou Don’t Know Crew​ ទៀត​ផង​។

​ការ​ប្រគំ​តន្ត្រី​នេះ​​ធ្វើ​ឡើង ដើម្បី​អបអរ​ការ​បើក​សម្ពោធ​គម្រោង​សាលា​តន្ត្រី The Sound Initiative Music Academy និង​ដើម្បី​រៃ​អង្គាស​ប្រាក់​មួយ​ចំនួន​​ជួយ​ផ្គត់ផ្គង់​គាំ​ទ្រ​តន្ត្រីករ​ដែល​កំពុង​ទទួល​ការ​បណ្ដុះ​បណ្តាល​ក្នុង​គម្រោង​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ស្រី Laura Baker នាយក​គ្រប់​គ្រង​របស់​អង្គការ The Sound Initiative

អត្ថបទ​ទាក់ទង​៖


អត្ថបទ៖ លីដា