ញាក់​សាច់! ជាង​ ៤០០ នាក់ សម្រុក​ទិញ Burger តម្លៃមិនដល់ ៣០០០រៀល ឡើង​អស់​ត្រឹម​១​ម៉ោង

  • 2018-06-14 10:37:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​អគារ​ពាណិជ្ជកម្ម​ Exchange Square កាល​ពី​វេលា​ថ្ងៃ​ត្រង់​នេះ ​មនុស្ស​​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​មុខ​ហាង​កាហ្វេ​ល្បី​មួយ​ ដើម្បី​ទិញ Burger ក្នុង​តម្លៃ​ពិសេស។​

សកម្មភាព​​ដ៏​អ៊ូអរ​នេះ​ កើត​ឡើង​ដោយ​សារ​ Hard Rock Cafe បាន​ធ្វើ​ខួប​គម្រប់​ ៤៧ ឆ្នាំ​នៃ​យីហោ​របស់​ខ្លួន ជា​មួយ​ការ​ដាក់​លក់ Legendary​ Burger ក្នុង​១ឈុត​ត្រឹម​តែ ០.៧១ ដុល្លារ ឬ ២៩០០ រៀល​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ ក៏​មាន​ក្រុម​តន្ត្រី Rock & Roll​ មក​សម្ដែង អម​ជា​មួយ​ការ​បម្រើ​អាហារ​បែប​ទសវត្ស​ទី​ ៧០ ដែល​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​ពិសេស​​។

លោក Richart Tan ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ទីផ្សារ​ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​​​​មាន​រយៈ​ពេល​១​ម៉ោង គឺ​​ចាប់​​ពី​ម៉ោង ១១ ដល់ ១២ ថ្ងៃ​ត្រង់​ ហើយ​ភ្ញៀវ​ម្នាក់​អាច​​កុម្ម៉ង់​ Burger មួយ​ឈុត សម្រាប់​​ញ៉ាំ​នៅ​ក្នុង​ហាង​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ​​អំឡុង​ពេល​មួយ​ម៉ោង​នេះ​ Legendary Burger ដែល​ជា​ម្ហូប​ប្រចាំ​ហាង​​ត្រូវ​បាន​លក់​ចេញ​ចំនួន​ជាង​ ៤០០​ ឈុត មាន​ន័យ​ថា​អ្នក​ដែល​ចូល​រួម​ក្នុង​ថ្ងៃ​នេះ​​ ក៏​មាន​ចំនួន​​ដូច្នោះ​ដែរ ដែល​នេះ​ជា​ចំនួន​ដ៏​​ច្រើន​អស្ចារ្យ​មួយ​ គិត​ចាប់​តាំង​ពី​បើក​ដំណើរ​ការ​​នៅ​ភ្នំពេញ​មក​។

ក្រៅ​ពី​កាហ្វេ និង Burger ដ៏​ល្បី ហាង​​កាហ្វេ​បែប​ផែន​អឺរ៉ុប​នេះ ក៏​មាន​​​ភេសជ្ជៈ ស្រា​ក្រឡុក Cocktail ស្រា​ក្រហម និង​អាហារ​ជា​ច្រើន​មុខ​ទៀត។ ពិសេស Hard Rock Cafe Phnom Penh ក៏​មាន​ក្រុម​តន្រ្តី​ប្រចាំការ​ពី​ម៉ោង ​៨​ ដល់​ ១ យប់​ ដើម្បី​កំដរ​បរិយាកាស​ពេល​ញ៉ាំ​អាហារ​ផង​ដែរ។

Hard Rock Cafe មាន​ ២ សាខា​នៅ​កម្ពុជា គឺ Hard Rock Cafe Angkor ស្ថិត​ក្នុង​ភូមិ​វត្ត​បូណ៌ ផ្លូវ​ ៧ មករា ខេត្តសៀមរាប និង Hard Rock Phnom Penh មាន​ទីតាំង​នៅ​​ក្នុង​អគារ Exchange Square។

ព័ត៌មាន​បន្ថែម ទាក់ទង៖

  • Hard Rock Cafe Angkor 063 963 964
  • Hard Rock Phnom Penh 081 641 111
  • ចូល​ទៅ​កាន់ www.hardrock.com ៕​

អត្ថបទ៖ សុខណា