ផ្ទុះកំហឹង ក្រោយថ្មបន្តុបអាយុរយលានឆ្នាំដួលរលំ ព្រោះយុវជនមួយក្រុម
- 2018-06-15 02:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះកំហឹង ក្រោយថ្មបន្តុបអាយុរយលានឆ្នាំដួលរលំ ព្រោះយុវជនមួយក្រុម
ចន្លោះមិនឃើញ
យុវជនមួយក្រុមត្រូវបានរាយការណ៍ថា នាំគ្នារុញទម្លាក់ថ្មបន្តុបរហូតខ្ទេចខ្ទីគួរឲ្យសោកស្ដាយបំផុតនៅតំបន់ថ្មភ្នំមួយកន្លែងឈ្មោះ Brimham ក្នុងប្រទេស អង់គ្លេស ។
ថ្មភ្នំនេះមានអាយុកាលជាង ៣២០ លានឆ្នាំមកហើយ ដែលវាកើតឡើង និងបន្តុបលើគ្នាដោយធម្មជាតិយ៉ាងកម្របំផុត។ ប៉ុន្តែគួរឲ្យសោកស្ដាយ កាលពីថ្ងៃ សុក្រ វេលាម៉ោង ៨:៥៤នាទីល្ងាច មានយុវជនបំផ្លាញមួយក្រុមគ្នា ៥នាក់ បាននាំគ្នាសរសេរអក្សរផ្សេងៗនៅលើដុំថ្ម រួចក៏នាំគ្នារុញច្រានទម្លាក់តែម្ដង។ ក្រោយពេលកើតហេតុ ប៉ូលិសក្រុង North Yorkshire បានធ្វើការបិទទីតាំងនេះដោយសារតែវាអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។ លើសពីនេះទៀត ប៉ូលិសកំពុងតាមចាប់ខ្លួនយុវជនទាំងនោះ និងប្រកាសឲ្យអ្នកស្គាល់អត្តសញ្ញាណរបស់ពួកគេរាយការណ៍មកប៉ូលិសជាបន្ទាន់។
គួរឲ្យដឹងថា តំបន់ថ្មភ្នំ Brimham ជាតំបន់ទេសចរមួយដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែគួរឲ្យសោកស្ដាយពេលនេះវាត្រូវបានបំផ្លាញស្ទើរទាំងស្រុងទៅហើយ៕
ចុចអាន ៖
ជាងសំណង់បែរនាំគ្នាស្លៀកសំពត់ និងរ៉ូបទៅធ្វើការ ក្រោយចេញច្បាប់ថ្មី
មកស្គាល់ ទាហានពាក់ឈ្នួតក្បាលដំបូងគេបង្អស់ក្នុងពិធីដើរក្បួននៅអង់គ្លេស
មកមើល ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញតាមអាកាសដំបូងបង្អស់នៅអង់គ្លេស