ទម្លាយទឹកប្រាក់រាប់ពាន់លានដុល្លារ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

  • 2018-06-15 03:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC) អនុម័ត​រួច​រាល់​ហើយ ដោយ​អនុញ្ញាត​ច្បាប់​ឲ្យ​ក្រុម​ចិន​ឈ្មោះ​ CAMBODIAN PPSHV EXPRESSWAY CO.,LTD. ជា​អ្នក​អនុវត្ត​ការ​សាងសង់​តាម​រូប​មន្ត (BOT) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​បាន។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លួវ​ការ​របស់ (CDC) បាន​ឲ្យ​ដឹង​ថា ទំហំ​ទឹក​ប្រាក់​វិនិយោគ​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា ត្រូវ​ចំណាយ​ប្រមាណ ១.៨៧ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក និង​អាច​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ៩, ៥១៥​កន្លែង​ទៀត​ផង។

រូបតំណាង

ដោយ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ អាច​នឹង​ចាប់​ផ្ដើម​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​២០១៨។ បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កំពុង​ចរចា​ទិញ​ដី​ពី​ប្រជាពលរដ្ឋ និង​ទូទាត់​សំណង​ដែល​រង​ការ​ប៉ះពាល់។

ផ្លូវ​ល្បឿន​លឿន​​ពី​​​ភ្នំពេញ-ព្រះ​សីហនុ មាន​៤​គន្លង ប្រវែង ១៩០,៦៣​គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំង​ស្រុង និង​តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ។ ផ្លូវ​នេះ​ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្ដាល មាន​ផ្លូវ​បំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​បាំង​សង​ខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត៕ ​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ