ពិត​មិន​ធម្មតា កន្លែង​ស្នាក់នៅ​របស់​ក្រុម​ BTS ស្ថិត​ក្នុង​ប្លុក​លំដាប់​អ្នក​មាន​កប់​តែ​ម្ដង!

  • 2018-06-15 12:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BTS តែង​មាន​ព័ត៌មាន​សឹង​រាល់​ថ្ងៃ​អំពី​បទ​ចម្រៀង​ និង​ការ​ថត​ពាណិជ្ជកម្ម​ដើម​។ ដូចនេះ​ មាន​មហាជន​ជា​ច្រើន​តែង​មាន​ចម្ងល់​ពី​ផ្ទះ​របស់​ក្រុម​តារា​ជួរ​មុខ​នេះ​វិញ​ម្ដង​ ។

ពេល​នេះ​ ចង្ងល់​ទាំង​នោះ​នឹង​ត្រូវ​បាន​ស្រាយ​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ​ហើយ​!

ក្រុម​តារា​ចម្រៀង​ BTS ស្នាក់​នៅ​ជាមួយ​គ្នា​នៅ​អន្តេវាសិកដ្ឋាន (Dorm) មួយ​ដែល​មាន​តម្លៃ​កប់​ពពក​ មាន​ឈ្មោះ​ថា​ "Hannam THE HILL” ។

បរិយាកាស​តំបន់​នេះ​ គឺ​មាន​ភាព​ឡូយ​ឆាយ​ តុប​តែង​ជា​យ៉ាង​ប្រណិត​ រួម​មាន​ កន្លែង​ហាត់​ប្រាណ​ អាង​ហែល​ទឹក​ អាហារ​ដ្ឋាន​ ។

ជាមួយ​គ្នា​នេះ​ដែរ​ ទិដ្ឋភាព​ធម្មជាតិ​ក៏​បាន​រៀប​ចំ​ឡើង​ស្រស់​ស្រាយ​ដែរ​ រួម​មាន​ ដង​អូរ​បែប​ធម្មជាតិ​ដែល​មាន​ទឹក​ត្រជាក់​ស្រេប​តែ​ម្ដង​។

សូម​បញ្ជាក់​ផង​ដែរ​ តំបន់​ដែល​ក្រុម​ BTS ស្នាក់នៅ​នេះ គឺ​ជា​ប្លុក​អ្នក​មាន​ កំពូល​តារា​ ដូចជា​ តារាចម្រៀង​ Lee Seung Chul តារា​សម្ដែង​ Ahn Sung Kiស្នាក់​នៅ​ ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម