មាន​រូបភាព​ចាស់ៗ ចង់​ស្កេន​ប្រើតែកម្មវិធីមួយ លែង​ឈឺក្បាល​

  • 2018-06-16 04:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បានបញ្ចេញកម្មវិធីមួយឈ្មោះ Files Go ដែលអាចស្កេន​រក​រូបភាព​ចាស់ៗ​ សារ​ចាស់ៗ​ Files ស្ទួន​ កម្មវិធី​លែង​ប្រើ​ និង​អាច​លុប​ចោល​រាល់​ Content រក​ឃើញ​។ កម្មវិធី​នេះ​នឹង​កាន់​តែ​ឆ្លាត​វៃ​ផ្តល់​វិធី​ជាច្រើន​ក្នុង​ការ​សម្អាត​ Space ពេល​ប្រើប្រាស់​ច្រើន​។

១) ទាញ​យក​ និង​ដំឡើង​

ទាញយកនិងដំឡើងកម្មវិធី Files Go ពី Google Play

ពេលបើកកម្មវិធីនិងឃើញក្រាហ្វិក បង្ហាញចំនួនសរុប Space បានប្រើប្រាស់សម្រាប់ Internal Storage ក៏ដូចជា SD Card ។

ពេលបើកកម្មវិធីលើកដំបូង ចុចលើ Continue បន្ទាប់មកនឹងមានផ្ទាំងស្នើចូលប្រើប្រាស់ Photos, Media និង File លើ Device ចុចលើ ALLOW។

ចុចលើ Tab ឈ្មោះ Files នៅផ្នែកខាងក្រោមដើម្បីឃើញជម្រើសមើលទំហំប្រើប្រាស់កម្មវិធី ឬ File នីមួយៗ។ 

២) ចំណាត់​ក្រុម

​ត្រង់​ផ្ទាំង​ Files ចុច​លើ​ចំណាត់​ក្រុម​នីមួយៗ​ មាន​ Downloads, Apps, Images, Videos, Audio និង​ Documents ដើម្បី​ឃើញ​ទិន្នន័យ File លម្អិត​។

៣) បើក​មើល

ត្រង់​លទ្ធផល​ចំណាត់​ក្រុម​នីមួយៗ​ អាច​ចុច​លើ​ File ណា​មួយ​ ដើម្បី​បើក​មើល​បាន​។

៤) លុប

ចុច​សង្កត់​លើ​ File ណាមួយ​ ដើម្បី​ជ្រើសរើស​ រួច​អាច​លុប​កម្មវិធី​ ដោយ​ចុច​លើ​ icon Options ហើយ​ចុច​ Uninstall។ បើ​ File ជា​រូបភាព​ ឯកសារ​ ឬ​ប្រភេទ​ File ដទៃទៀត​ ចុច​លើ​ icon Options រួច​ចុច​យក Delete។

មាន​ជម្រើស​ផ្សេងទៀត​អាច​ប្រើ​បាន​ ចុច​លើ​ icon Options រួច​អាច​បើក​មើល​ File, Back up ចូល​ក្នុង​ Google Drive, ចម្លង​ ឬ​ផ្លាស់ទី​ទៅ​កាន់​ SD Card, ចម្លង​ ឬ​ផ្លាស់ទី​ទៅ​កាន់​ Internal Storage ឬ​ ប្តូរ​ឈ្មោះ​។

៥) តាមដាន

លើទំព័រដើមកម្មវិធី បង្ហាញ ប្រអប់ ព័ត៌មាន ជា ដំបូន្មាន ក្នុង ការ សម្អាត Space លើ Device។ ត្រង់ ប្រអប់ Find unused apps ចុច លើ GET STARTED > Go To Settings រួចចុចប៊ូតុងបើកដំណើរការត្រង់ Permit usage access នេះនឹងអនុញ្ញាតអោយ Files Go អាច តាមដាន សកម្មភាព ប្រើប្រាស់ កម្មវិធីដទៃបាន ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន