តេស្ត​ថាមពល​ថ្ម​ស្មាតហ្វូន​កំពូល ៦ ម៉ូឌែល លទ្ធផល​ iPhone X ចាញ់គេ

  • 2018-06-14 04:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

វីដេអូ​ដក​ស្រង់​ពី​ក្រុម​ការងារ XEETECHCARE លើ​គេហទំព័រ YouTube បង្ហាញ​ការ​សាកល្បង​តេស្ត​ថាមពល​ថ្ម​ស្មាតហ្វូន​ ៦ ម៉ូឌែល​មាន OnePlus 6 (៣ ៣០០mAh), iPhone X (២ ៧១៦mAh), Galaxy S9 Plus (៣ ៥០០mAh), P20 Pro (៤ ០០០mAh), OnePlus 5T (៣ ៣០០mAh) និង Pixel 2 XL (៣ ៥២០mAh)។

ដំណាក់កាល​ដំបូង​ស្មាតហ្វូន​ទាំង ៦ ម៉ូឌែល​ត្រូវ​បាន​សាក​ថ្ម​ពេញ​ដល់ ១០០ ភាគរយ ហើយ​ដាក់​តេស្ត​សាកល្បង​លើ​ការ​បើក​បណ្តាញ​សង្គម Instagram (១ ម៉ោង ៣០ នាទី) និង Facebook (១ ម៉ោង ៣០ នាទី) ហើយ​ចាក់​ចម្រៀង​ចោល (១ ម៉ោង) មុន​បើក​ទស្សនា​វីដេអូ YouTube (២ ម៉ោង) ​ជាមួយ​ការ​លេង​ហ្គេម Asphalt 8 (១ ម៉ោង) មួយ​រំពេច​ក្រោយ iPhone X ក៏​ស្រាប់​តែ​រលត់​ម៉ាស៊ីន​ឆឹង ប៉ុន្តែ​ជើង​ខ្លាំង​ឯ​ទៀត​បន្ត​ប្រើ​កាមេរ៉ា​ថត​វីដេអូ​រហូត​ដល់​ចប់។

លទ្ធផល​ជា​រួម:

  • iPhone X ​ប្រើ​បាន​រយៈ​ពេល ៦ ម៉ោង និង ៤៣ នាទី
  • Pixel 2 XL ប្រើ​បាន​រយៈ​ពេល ៧ ម៉ោង និង ៣៥ នាទី
  • Galaxy S9+ ប្រើ​បាន​រយៈ​ពេល ៧ ម៉ោង និង ៥៣ នាទី
  • OnePlus 6 ប្រើ​បាន​រយៈ​ពេល ៨ ម៉ោង និង ៣ នាទី
  • OnePlus 5T ប្រើ​បាន​រយៈ​ពេល ៨ ម៉ោង និង ២៥ នាទី
  • P20 Pro ប្រើ​បាន​រយៈ​ពេល ៨ ម៉ោង និង ៣០ នាទី ឬ​ច្រើន​ជាង​នេះ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា