ម្ចាស់ Huawei ប៉ុន្មាន​ម៉ូដែលនេះ អាច​ប្រើ​មុខងារ​ថ្មី​បង្កើន​ល្បឿន GPU ដល់ ៦០ ភាគរយ

  • 2018-06-17 02:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រប​នឹង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន Honor Play ក្រុមហ៊ុន Huawei បាន​ចេញ​ផ្សាយ​នូវ​មុខងារ​ថ្មី​ឲ្យ​ឈ្មោះ GPU Turbo អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បង្កើន​ល្បឿន Mali Cores នៃ​កាត​ក្រាហ្វិក​ខ្លាំង​ជាង​មុន​ដល់ ៦០ ភាគរយ និង​សន្សំ​សំចៃ​ថាមពល​បាន ៣០ ភាគរយ

ពោល​គឺ​មាន​ន័យ​ថា​ស្មាតហ្វូន​ដែល​គាំទ្រ​មុខងារ​នេះ នឹង​អាច​ដំណើរការ​កម្មវិធី-ហ្គេម​មាន​ក្រាហ្វិក​ធំ​បាន​រហ័ស​និង​រលូន​ជាង​មុន បន្សំ​ការ​ជួយ​កាត់​បន្ថយ​កម្តៅ​ក្នុង​ម៉ាស៊ីន​ជា​ដើម។

ខាង​ក្រោម​បង្ហាញ​ពី​កាលវិភាគ​នៃ​ម៉ូឌែល​ស្មាតហ្វូន​ដែល​អាច​ប្រើ​មុខងារ GPU Turbo:

  • ចុង​ខែ​មិថុនា: Huawei Mate 10 and Mate 10 Pro, Honor View 10
  • ខែ​កក្កដា: P20, P20 Pro and Mate RS Porsche Design, nova 2S, Honor 10, MediaPad M5 Series
  • ខែ​សីហា: nova 3e, Enjoy 8 Plus, Enjoy 7S, Mate 10 Lite, Honor 9 Lite, Honor 7X
  • ខែ​កញ្ញា: Mate 9 Series
  • ខែ​តុលា: P10, P10 Plus and P10 Lite, Honor 9, Honor 8 Pro
  • ខែ​វិច្ឆិកា​និង​ខែ​បន្ទាប់: ម៉ូឌែល​ស្មាតហ្វូន​ដទៃ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា