ក្លាយជា​សេដ្ឋីមិន​ដឹង​ខ្លួន គ្រាន់តែ​បង្ហោះ​វិដេអូ​សោះ អាច​កើប​លុយ​រាប់លាន​ដុល្លារ​

  • 2018-06-19 04:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៧ YouTuber ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​គឺ DanTDM។ បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​រក​បាន​ដល់ ១២,៣ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នេះ​ផ្អែក​តាម​របាយការណ៍​ចេញ​ពី​ Forbes។

នៅមានបុគ្គល​ដ៏​លេចធ្លោ​មួយ​ចំនួន​ទៀត​ដែល​កើប​លុយ​​មិន​ចេះ​តិច​ពី​វិដេអូ​របស់​ពួកគេ​ ក្នុង​នោះ​ក៏​មានក្មេងប្រុស Ryan ToysReview ដែល​តែ​ងតែ​បង្ហោះ​វីដេអូ​​ពីរបស់របរ​ក្មេងៗ​ ដែលទទួល​បាន​អ្នកទស្សនា​រាប់​លាន​ដង​លើ YouTube។

១.Daniel Middleton រក​បាន ១៦,៥ លាន​ដុល្លារ:

DanTDM មាន​ឈ្មោះ​ហៅ​ក្រៅ The Diamond Minecart។

២.Evan Fong (VanossGaming) រក​បាន ១៥,៥ លាន​ដុល្លារ:

ជា​ Gamer មួយ​រូប​ដែល​ទើប​តែ​ល្បីល្បាញ។

៣.Dude Perfect រក​បាន ១៤ លាន​ដុល្លារ:

មាន Subscriber ប្រមាណ ២៤ លាន​នាក់ Dude Perfect ជា​ក្រុម​លេង​បាល់​បោះ ដែល​ចែករំលែក​ពី​គន្លឹះ​ទាក់ទង​ផ្នែក​កីឡា។

៤.Markiplier រក​បាន ១២,៥ លាន​ដុល្លារ:

ឈ្មោះ​ពិត Mark Fishbach ជា Gamer មួយ​រូប។

៥.Logan Paul រក​បាន ១២,៥ លាន​ដុល្លារ:

បុរស​វ័យ ២២ ឆ្នាំ ធ្លាប់​ជា​តារា​ល្បី​លើ Vine មុន​ប្រលូក​ខ្លួន​ជាមួយ YouTube។

៦.PewDiePie រក​បាន ១២ លាន​ដុល្លារ:

ជាប់​ឈ្មោះ​ជា YouTuber មួយ​រូប​ដែល​មាន Subscriber ច្រើន​បំផុត។

៧.Jake Paul រក​បាន ១១,៥ លាន​ដុល្លារ:

ប្អូន​ប្រុស​របស់ Logan ម្នាក់​នេះ​ជា​តារា​ចម្រៀង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

៨.Ryan ToysReview រក​បាន ១១ លាន​ដុល្លារ:

ត្រឹម​វ័យ ៦ ឆ្នាំ ជា​អ្នក Review របស់របរ​ក្មេង​លេង​ដ៏​ល្បី​បំផុត​ក្នុង YouTube។

៩.Smosh រក​បាន ១១ លាន​ដុល្លារ:

ជា​សមាជិក​នៃ​ក្រុម​កំប្លែង Smosh ក្រោយ​ដក​ខ្លួន​ចេញ​ពី Daniel Padilla កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៧។

១០.Lilly Singh រក​បាន ១០,៥ លាន​ដុល្លារ:

ធ្លាក់​ពី​តំណែង​លេខ ៣ ក្នុង​បញ្ជី​របស់ Forbes កាល​ពី​ឆ្នាំ​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា