Tim Cook៖ "ពេលនេះ​ រាល់​បុគ្គលិក​ Apple នឹង​ឈរ​ធ្វើការ​ ច្រើន​ជាង​អង្គុយ​

  • 2018-06-18 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Tim Cook បាន​និយាយ​​ថា​ រាល់​បុគ្គលិក​នឹង​ទទួល​បាន​តុ​ឈរ​ធ្វើការ​ ដោយសារ​ការ​បម្លាស់ទី​ឈរ​ និង​អង្គុយ​ធ្វើការ​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​។ នេះ​ស្ថិត​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​លោក​ David Rubenstein  ពី​ក្រុមហ៊ុន​ The Carlyle Group។

ក្នុង​សន្និសីទ​ Goldman Sachs ក្នុង​ឆ្នាំ​ ២០១៥ លោក​បាន​បញ្ជាក់​ថា​ នៅ​ Apple មាន​បុគ្គលិក​ច្រើន​ប្រើ​ Apple Watch ល្អ​ចំពោះ​ការ​តាមដាន​សុខភាព​ ហើយ​ការ​បម្លាស់ទី​ក្រោកឈរ​ នឹង​អង្គុយ​ក្នុង​រយៈពេល​កំណត់​មួយ​ មាន​ផល​ល្អ​។

ការ​ប្រើ​តុ​ឈរ​ធ្វើការ​ នឹង​​ផ្ដល់​ជូន​បុគ្គលិក​ Apple នៅ​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុមហ៊ុន​ ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ​តម្លៃ​ ប្រើ​ ៥ ពាន់​លាន​ដុល្លារ​ ដើម្បី​រៀបចំ​ដំឡើង​។

ការិយាល័យ​កណ្ដាល​ថ្មី​ Apple Park ត្រូវ​បាន​កសាង​ឡើង​នេះ​ ដើម្បី​​បិទបាំង​បន្ទាត់​រវាង​អគារ​កញ្ចក់​ដ៏​ធំ​ និង​ទេសភាព​បរិវេណ​នៅ​ខាងក្រៅ​។ បរិវេណ​នោះ​ពោល​ពេញ​ដោយ​ដើមឈើ​ហូប​ផ្លែ​ ដែល​ត្រូវ​បាន​ប្រើ​លើ​អាហារ​ថ្ងៃត្រង់​ និង​អាហារ​ពេល​ល្ងាច​។

ក្រុមហ៊ុន​វិនិយោគ​ច្រើន​បែប​នេះ​ទៅ​លើ​អាគារ​ថ្មី​ ដើម្បី​ជួយ​ដល់​បុគ្គលិក​ខ្លួន​ (អ្នក​អភិវឌ្ឍន៍​កម្មវិធី​កម្រិត​ខ្ពស់​ និង​អ្នក​ធ្វើការ​ផ្នែក​បច្ចេកវិទ្យា​) មាន​ជម្រើស​អាច​ធ្វើការ​នៅ​អាគារ​ មាន​ទីធ្លា​ ទាំង​ក្នុង​ ទាំង​ក្រៅ​ស្អាត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី