Justin Bieber បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​ Hailey ជា​សាធារណៈ ដើម្បី​បញ្ឈឺ Selena?

  • 2018-06-19 02:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin បាន​ក្លាយ​ជា​គូ​ស្នេហ៍​មួយ​គូ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ពួក​គេ​បាន​ចាប់​ផ្ដើម​ទំនាក់ទំនង​សា​ជាថ្មី​ ដោយ​ទៅ​ក្លឹប​ជាមួយ​គ្នា និង​ថើប​គ្នា​នៅ​កណ្ដាល​សួនច្បារ​ជា​សាធារណៈ​ជា​ដើម។

បើ​តាម​ប្រភព​ជិតស្និទ្ធ​នឹង​តារា​ចម្រៀង Justin Bieber បាន​និយាយ​ប្រាប់​វិប​សាយ Hollywood Life ថា៖ "Justin គឺ​សប្បាយ​ចិត្ត​ពេល​នៅ​ជាមួយ Hailey។ នាង​បាន​ធ្វើ​ឲ្យ​លោក​បាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​ចេះ​មើល​ថែ​លោក។ Justin មាន​មោទនភាព​ណាស់ និង​មិន​ខ្លាច​នឹង​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​លោក​ជា​សាធារណៈ​នោះ​ទេ"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ការ​បង្ហាញ​ទំនាក់ទំនង​ជា​សាធារណៈ​របស់​ Justin Bieber នេះ គឺ​ក្នុង​បំណង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី Selena Gomez នោះ​ទេ។ ប្រភព​មួយ​នោះ​បាន​និយាយ​ថា៖ "Justin នៅ​តែ​នឹក Selena Gomez ខ្លាំង ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​មិន​អាច​នៅ​ជាមួយ​គ្នា​បាន ដូច្នេះ​លោក​ក៏​មិន​ខ្មាសអៀន​នឹង​នៅ​ជាមួយ​អ្នក​ផ្សេង​ដែរ"។

ប្រភព​នោះ​បាន​បន្ត​ទៀត​ថា៖ "Selena បាន​ដឹង​ថា Justin និង Hailey បាន​ទាក់ទង​គ្នា ហើយ​ប្រាកដ​ណាស់ ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​នាង​ឈឺចាប់ ព្រោះ​នាង​នៅ​មាន​ចិត្ត​លើ Justin នៅ​ឡើយ។ ប៉ុន្តែ​នាង​មិន​អាច​ធ្វើ​អ្វី​បាន"។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Justin Bieber និង Selena Gomez បាន​ផ្ដាច់​ទំនាក់ទំនង​គ្នា​សា​ជា​ថ្មី​កាល​ពី​ខែ​មីនា ក្រោយ​បាន​ទាក់ទង​គ្នា​ម្ដង​ទៀត​កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម