កាន់នៅនឹងដៃគំរូម៉ាស៊ីន iPhone ថ្មី ៣ ម៉ូឌែល ប្រទះឃើញមួយប្លែកខុសគេ
- 2018-06-20 01:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់នៅនឹងដៃគំរូម៉ាស៊ីន iPhone ថ្មី ៣ ម៉ូឌែល ប្រទះឃើញមួយប្លែកខុសគេ
ចន្លោះមិនឃើញ
ក្រុមការងារ Macotakara បានបង្ហោះវីដេអូកាន់បង្ហាញគំរូម៉ាស៊ីន (Mockup) iPhone ជំនាន់ថ្មីទាំង ៣ ម៉ូឌែលផ្អែកតាមចចាមអារ៉ាមលេចធ្លាយកន្លងមក។
ម៉ូឌែលដំបូងជា iPhone បំពាក់អេក្រង់ OLED ទំហំ ៥,៨ អ៊ីញជំនាន់ទីពីរ មានកម្ពស់ខ្លួន ១៤៣,៦៥ ម.ម បណ្តោយ ៧២,០៣ ម.ម និងកម្រាស់ ៧,៦៩ ម.ម ពោលគឺធំជាង iPhone X បច្ចុប្បន្នប្រមាណ ១,១ ម.ម។
ប្រភេទមួយទៀតបំពាក់អេក្រង់ OLED ទំហំ ៦,៤ អ៊ីញ មានកម្ពស់ ១៥៧,៥៣ ម.ម បណ្តោយ ៧៧,៤៤ ម.ម និងកម្រាស់ ៧,៨៥ ម.ម មានកម្រាស់ក្រាស់ជាង iPhone 8 Plus ប្រមាណ ០,៣៥ ម.ម។
ម៉ូឌែលចុងក្រោយ iPhone បំពាក់អេក្រង់ LCD ទំហំ ៦,០ អ៊ីញ មានកម្ពស់ ១៥០,៩១ ម.ម បណ្តោយ ៧៥,៧២ ម.ម និងកម្រាស់ ៨,៤៧ ម.ម។ កត់សម្គាល់ចំណុចមួយត្រង់បន្ទះស៊ីមកាតទម្លាក់មកផ្នែកខាងក្រោម ដូចការទស្សន៍ទាយរបស់លោក Ming-Chi Kuo ធ្លាប់សន្មតថា Apple នឹងដាក់បង្ហាញ iPhone ប្រើស៊ីម ២ ក្នុងឆ្នាំ ២០១៨ នេះ។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: