រុស្ស៊ីឈ្នះលើកទី២តែមិនទាន់ឡើងវគ្គ១៦ក្រុមដោយសារមូលហេតុមួយ

  • 2018-06-19 22:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានបន្តជ័យជម្នះរបស់ខ្លួននៅ World Cup បន្ទាប់ពីយកឈ្នះអេហ្ស៊ីប ៤ទល់នឹង១។

នេះគឺជាជ័យជម្នះលើកទីពីររបស់ក្រុមម្ចាស់ផ្ទះក្រោយប្រកួតមុនបានបំបាក់អារ៉ាប៊ីសាអូឌីតដោយលទ្ធផលរហូត៥ទល់នឹង០។ ៣គ្រាប់របស់ម្ចាស់ផ្ទះស៊ុតបញ្ចូលទីដោយ Fathy នាទី៤៧ ជាបាល់ចូលទីខ្លួនឯង និង Cheryshev នាទី៥៩ ហើយកីឡាករ Dzyuba រកបាន១គ្រាប់ដែរនៅនាទី៦២។

១គ្រាប់របស់អេហ្ស៊ីបជាការស៊ុតបញ្ចូលទីរបស់ Salah ដែលទើបជាពីរបួសនៅនាទី៧៣។ ទោះជាឈ្នះ២ប្រកួតជាប់គ្នាមែនតែរុស្ស៊ីមិនទាន់កក់កៅអីវគ្គ១៦ក្រុមនៅឡើយ ដោយត្រូវរង់ចាំអ៊ុតលទ្ធផលមួយគូទៀតក្នុងពូលA សិនពោលគឺបើអារ៉ាប់ប៊ី ចាញ់អ៊ុយរ៉ាហ្គាយពួកគេនឹងឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ហើយអេហ្ស៊ីបក៏នឹងធ្លាក់ដូចគ្នា៕

ប្រភព៖ theguardian   អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម