៣ កម្មវិធីពិសេស អ្នក​ចង់កាត់ត​វីដេអូ​ដាក់​លើ​ YouTube ដឹង​តែ​អេមហ្មង

  • 2018-06-20 07:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube មាន​មុខងារ​កាត់ត​វីដេអូ​ច្រើន​ តែ​ត្រូវ​ផ្អាក​មួយ​ចំនួន​បន្សល់​ត្រឹម​មុខងារ​ តម្រឹម​វីដេអូ​, កែប្រែ​ពន្លឺ​ និង​ពណ៌​ រួម​ទាំង​លុប​ចោល​ចលនា​រង្គើ​របស់​កាមេរ៉ា​។

តែ​នេះ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ដើម្បី​ឲ្យ​វីដេអូ​កាត់ត​ចេញ​មក​មាន​គុណភាព​។ Windows 10, iOS, Android សុទ្ធ​តែ​មាន​កម្មវិធី​កាត់ត​ល្អៗ​ អាច​ប្រើ​បាន​។

លើ​ Windows 10

Windows 10 ចាប់​ពី​ជំនាន់​អាប់ដេត​ ឈ្មោះ​ Fall Creators Update មាន​កម្មវិធី​ Photos អាច​ផលិត​ និង​កាត់ត​វីដេអូ​បាន​។

អាច​ពិនិត្យ​មើល​ជំនាន់​អាប់ដេត​បាន​ដោយ​ចុច​លើ​ប៊ូតុង​ Start លើ​ Windows 10 > Settings > System > About រួច​ចាប់​អារម្មណ៍​ត្រង់​លេខ​ជំនាន់​ បើ​មាន​លេខ​ ១៧០៩ ឬ​ខ្ពស់​ជាង​នេះ​ គឺ​អាច​មាន​មុខងារ​កាត់ត​។ បើ​តួ​លេខ​តិច​ជាង​នេះ​ អាច​ធ្វើការ​អាប់ដេត​ ចូល​ទៅ​កាន់​ Settings > Update & Security > Windows Update > Check for updates។

  • បើក​កម្មវិធី​ Photos > ចុច​លើ​ប៊ូតុង​ Create នៅ​ជ្រុង​លើ​ខាងស្តាំ​ រួច​ជ្រើសរើស​ វីដេអូ​ភ្ជាប់​ជាមួយ​តន្ត្រី​។
  • ជ្រើសរើស​វីដេអូ​ចង់​កាត់ត​ > ចុច​ប៊ូតុង​ Create ក្នុង​ការ​បញ្ចូល​ > កម្មវិធី​ Photos នឹង​សួរ​ឲ្យ​ដាក់​ចំណងជើង​ រួច​ចុច​ OK។
  • ទាញ​វីដេអូ​ខ្លីៗ​ ពី​ផ្ទាំង​លើ​ខាងឆ្វេង​ (Project library) ទៅ​កាន់​តារាង​វីដេអូ​ខាងក្រោម​។ បើ​មាន​វីដេអូ​ខ្លីៗ​ច្រើន​ អាច​តម្រៀប​តាម​លំដាប់​បាន​។
  • ដើម្បី​តម្រឹម​រយៈពេល​វីដេអូ​ ចុច​ Mouse ស្តាំ​ រួច​ជ្រើសរើស​ Trim។
  • ប្រើ​ប៊ូតុង​ Slider នៅ​ខាងក្រោម​អេក្រង់​អូស​ ដើម្បី​ជ្រើសរើស​ផ្នែក​វីដេអូ​ណា​មួយ​ចង់​កែប្រែ​ រួច​ចុច​ Done។
  • ក៏​អាច​ប្រើ​ Filters, ស្ទីល​ Motion និង​ អក្សរ​នានា​ ទៅ​លើ​វីដេអូ​បាន​ផង​ដែរ​។
  • អាច​បញ្ចូល​តន្ត្រី​នានា​ ទៅ​កាន់​វីដេអូ​បាន​។
  • ពេល​ចប់​ការ​កាត់ត​វីដេអូ​ អាច​ផ្ញើរ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ YouTube។ ចុច​លើ​ប៊ូតុង​ Export ឬ​ Share > ជ្រើសរើស​ទំហំ​ខ្នាត​វីដេអូ​។​ កម្មវិធី​ធម្មតា​នឹង​ណែនាំ​ឲ្យ​ប្រើ​ទំហំ​កម្រិត​មធ្យម​ សម្រាប់​ចែករំលែក​វីដេអូ​ចេញ​លើ ​Online អាច​ជ្រើស​យក​បាន​។
  • វីដេអូ​ផលិត​បាន​ មាន​ជម្រើស​អាច​ចែករំលែក​ទៅ​កាន់​បណ្តាញ​សង្គម​នានា​បាន​ ជាមួយ​នឹង​ជម្រើស​ Share to social media, email, or another app។
  • ត្រង់​ផ្ទាំង​ Share ចុច​យក​ជម្រើស​ Upload to YouTube។
  • ពេល​ធ្វើ​ដំបូង​ កម្មវិធី​នឹង​លោត​ផ្ទាំង​មួយ​សម្រាប់​បញ្ចូល​គណនី​ Youtube។ រួច​ត្រង់​ផ្ទាំង​ Upload to YouTube វាយ​បញ្ចូល​ចំណង​ជើង​ ការ​ពិពណ៌នា​ និង​ Tags សម្រាប់​វីដេអូ​។ បន្ទាប់​មក​ ជ្រើសរើស​វីដេអូ​ឲ្យ​ Public ឬ​ Private > ចុច​ប៊ូតុង​ Upload។
  • កម្មវិធី​នឹង​រៀបចំ​ ធ្វើការ​ Upload វីដេអូ​ទៅ​កាន់​ YouTube។​ ក្រោយ​ចប់​សព្វ​គ្រប់​ ចុច​លើ​ Link ដើម្បី​បើក​មើល​វីដេអូ​លើ​ YouTube។

លើ​ iPhone និង​ iPad

ក្រោយ​ថត​បាន​វីដេអូ​លើ​ iPhone ឬ​ iPad ហើយ​ចង់​កាត់ត​មុន​ពេល​ Upload ចូល​ YouTube អាច​សាកល្បង​កម្មវិធី​ Videorama នេះ​បាន​។

បើក​កម្មវិធី​ > ជ្រើសរើស​ទំហំ​សម្រាប់​ផលិត​វីដេអូ​ មាន​ផ្តេក ជ្រុង​ការេ​ ឬ​ បញ្ឈរ​ រួច​កម្មវិធី​នឹង​ស្នើសុំ​អនុញ្ញាត​ចូល​ប្រើ​រូបភាព​ និង​វីដេអូ​ ក្រោយ​មក​អាច​ជ្រើសរើស​វីដេអូ​បាន​រក្សាទុក​លើ​ Device បាន​។

អ្នក​ក៏​អាច​បន្ថែម​រូបភាព​ ឬ​វីដេអូ​ខ្លីៗ​ពី​ Library, ដាក់​អក្សរ​, ថត​សំឡេង​ នឹង​ជម្រើស​ជា​ច្រើន​ទៀត​។ ពេល​គ្រប់​យ៉ាង​រួច​រាល់​ ចង់​ដាក់​វីដេអូ​លើ​ YouTube ចុច​លើ​ OK, Share។

  • ត្រង់​ផ្ទាំង​ Share ជ្រើសរើស​ទំហំ​ Resolution និង​ល្បឿន​ Frame rate ចង់​បាន​សម្រាប់​វីដេអូ​ > ចុច​លើ​ YouTube។
  • Sign In ចូល​គណនី​ YouTube ឬ​ Google រួច​ Allow កម្មវិធី​ឲ្យ​ចូល​ប្រើ​គណនី​ YouTube។ កម្មវិធី​ Videorama នឹង​រក្សាទុក​ ហើយ​ Upload វីដេអូ​។ ក្រោយ​ដំណើរការ​ចប់​ នឹង​ឃើញ​វីដេអូ​លើ​ YouTube Channel។

លើ​ Android

អ្នក​ប្រើប្រាស់​ Android មាន​កម្មវិធី​មួយ​អាច​សាក​ប្រើ​បាន​គឺ​ Videoshop។ បើក​កម្មវិធី​ > ចុច​លើ​ជម្រើស​ Create an album > ជ្រើសរើស​វីដេអូ​ រួច​កម្មវិធី​នឹង​បញ្ចូល​ និង​បង្ហាញ​វីដេអូ​នោះ​លើ​ផ្ទាំង​កាត់ត​។ ត្រង់​នោះ​ អ្នក​អាច​តម្រឹម​ កាត់ត​ ដាក់​អក្សរ​ បញ្ចូល​តន្ត្រី​ កែប្រែ​ល្បឿន​ ពង្រីក​បង្រួម​ ឬ​បង្វិល​វីដេអូ​ ព្រម​ទាំង​អាច​កែប្រែ​ពន្លឺ​បាន​ផង​ដែរ​ អាច​ជ្រើសរើស​កែប្រែ​តាម​ការ​គួរ​។

  • ពេល​កែប្រែ​រួច​ អាច​ចុច​លើ​ icon Share នៅ​ផ្នែក​លើ​ខាងស្តាំ​។ ត្រង់​ផ្ទាំង​ Save ចុច​លើ​ icon សម្រាប់​ YouTube។ កម្មវិធី​នឹង​រៀបចំ​វីដេអូ​របស់​អ្នក​។
  • អ្នក​អាច​បន្ថែម​ចំណងជើង​ ការ​ពិពណ៌នា​ និង​ជ្រើសរើស​ថា​តើ​វីដេអូ​គួរ​ដាក់​ជា​ Public ឬ​ Private > ចុច​លើ​ Upload។ កម្មវិធី​នឹង​ Upload វីដេអូ​ទៅ​កាន់​ YouTube៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី