អ្នកប្រើ Huawei ស៊យធំ ភ្លេចកូដមុខអេក្រង់ មានវិធីដោះស្រាយ មិនបាច់រត់ទៅជាង
- 2018-06-21 03:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ Huawei ស៊យធំ ភ្លេចកូដមុខអេក្រង់ មានវិធីដោះស្រាយ មិនបាច់រត់ទៅជាង
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន រមែងធ្លាប់ជួបបញ្ហាភ្លេចកូដមុខអេក្រង់ឬការវាយបញ្ចូលកូដខុសច្រើនដងរហូតជាប់គាំង ហើយទាមទារឲ្យ Restore ម៉ាស៊ីនថ្មី។ កន្លងមក Sabay ធ្លាប់បង្ហាញពីដំណោះស្រាយលើប្រភេទទូរសព្ទ iPhone និង SAMSUNG ថ្ងៃនេះនឹងបន្តចែករំលែកដល់ម្ចាស់ស្មាតហ្វូន Huawei ទុកជាចំណេះដឹងទៅថ្ងៃក្រោយ។
សឹងត្រកូលស្មាតហ្វូន Huawei គ្រប់ម៉ូឌែល អ្នកប្រើប្រាស់ត្រូវដោះស្រាយតាមវិធី Hard Reset ម៉ាស៊ីន ប៉ុន្តែត្រូវចាំរាល់ឯកសារ (វីដេអូ, រូបភាព, បញ្ជីឈ្មោះលេខទូរសព្ទ) នឹងត្រូវបាត់បង់ទាំងស្រុង ហើយក៏គ្មានវិធីអាចធ្វើការ Backup បានដែរ។
+វិធី Hard Reset លើស្មាតហ្វូន Huawei:
ប្រភព: http://www.hardreset.info/devices/huawei/huawei-nova-3e/hardreset/first-method/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: