"ទោះ​គូ​ដណ្ដឹង​ជា​តារា​សិច តែ​ខ្ញុំ​មិន​ប្រកាន់​ឡើយ" ​

  • 2014-11-14 18:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ទោះបីជា​គូ​ដណ្ដឹង​ខ្ញុំជា​តារា​សិច តែ​ខ្ញុំ​នៅ​តែ​ទទួល​យក​ និង​មិន​ប្រកាន់​គាត់​ទេ"។ នេះ​ជា​សម្ដី​របស់​នារី​ម្នាក់​ នាង​ Kayden Kross ដែល​គេហទំព័រ Go ស្រង់​​មក​ចុះផ្សាយ។

 

លោក​ Manuel និង​​នាង Kayden

 

នាង​ Kayden ក៏​​​ជា​តារា​សម្ដែង​​ដ៏​ល្បី​ឈ្មោះ​ក្នុង​​​ឧស្សាហកម្ម​ភាពយន្ត​សិចដែរ​ ប៉ុន្តែ​នាង​​បាន​បោះបង់​​អាជីព​នេះ​ចោល ​កាល​ពី​ឆ្នាំ​ទៅ​មិញ ពេលលោក Manuel Ferrara  សព្វថ្ងៃ​ជា​គូ​ដណ្ដឹង​របស់​នាង សុំ​ឱ្យ​នាង​ឈប់​សម្ដែង​ទៀត។

 

“បង Manuel និង​ខ្ញុំ​​ជួប​គ្នា​នៅ​ចុង​ឆ្នាំ​២០០៦ ចំ​ពេល​ខ្ញុំ​ថត​រឿង​សិច​ជា​លើក​ដំបូង។ គាត់​ជា​បុរស​ជឿជាក់​លើ​ខ្លួន​ឯង សង្ហា និង​ជា​ជនជាតិ​បារាំង។ ខ្ញុំ​អៀន​​ និង​មាន​អារម្មណ៍​គួរ​ឱ្យ​ចង់​សើច។ យើង​បាន​រួមរ័ក​ជាមួយ​គ្នា ហើយ​បន្ទាប់​មក យើង​ក៏​បាន​បែក​​​គ្នា​អស់​រយៈ​​ពេល​៤ឆ្នាំ"។

 

នាង​ Kayden បន្ត​ថា ពេល​មួយ​​នាងក៏​បាន​ជួ​​ប​លោក Manuel វិញ​ ហើយ​វា​ចំ​​ពេលត្រូវ​​ថត​រឿង​ថ្មី​ល្មម។ អ្នក​​ទាំងពីរ​​ក៏នឹង​​​ថត​រឿង​នេះ​​ជាមួយ​គ្នា​​ម្ដងទៀតដែរ។ ​ទំនាក់ទំនងរបស់អ្នកទាំងពីរ ចាប់​ផ្ដើម​ស្អិតល្មួត​តាំងពីពេលនោះមក។

 

"ក្រោយ​ពេល​យើង​​ទាក់ទង​គ្នា​បាន១ឆ្នាំ [ចាប់​​ពី​ពេល​​បាន​ជួប​គ្នា​វិញ] ខ្ញុំ​សម្រេច​ចិត្ត​បញ្ចប់​កុងត្រាថត ហើយ​​មក​រស់​នៅ​ជាមួយ​គូ​ដណ្ដឹង។ ពីរ​បី​ខែ​ក្រោយ ពួក​យើង​បាន​ភ្ជាប់​ពាក្យ។ ឥលូវ​យើង​មានចំណងដៃ​កូនស្រី​តូច​ម្នាក់​ហើយ"។ ​​

 

ក្រោយ​បាន​គ្នា​ជា​គូ​ដណ្ដឹង នាង Kayden ​បាន​ទទួល​ការ​រិះ​គន់​​ថា​ បាន​ប្រថុយ​ប្រថាន​រស់​នៅ​ជា​មួយ​​នឹង​ Manuel។ តែ​ទោះ​បី​យ៉ាង​ណា​អតីត​តារា​​សិចរូប​នេះ​បញ្ជាក់​​​ថា នាង​សម្រេច​ចិត្ត​ជ្រើស​យក​ Manuel ហើយ​​ពេល​នេះ​កំពុង​មាន​ផ្ទៃ​ពោះ​​កូន​​​ស្រី​​ជាមួយ​គ្នា​​ទៀត​​ផង៕ ​​​

 

 

ញាក់​សាច់! រូប​ថត​ស្ត្រី​ចិន​២០​​នាក់​មុន និង​ក្រោយ​​កែ​សម្ផស្ស

 

១៤​សន្លឹកស៊ី​អារម្មណ៍ ពី​ក្រុម​សិស្ស​ស្រី​សិចស៊ី​នៅ​កូរ៉េ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Go

អត្ថបទថ្មី