ណាហ្គា​ពេញ​ជើង​ល្អ​ណាស់​ ​ប៉ះ បឹង​កេត​ចុង​សប្ដាហ៍​នេះ

  • 2018-06-21 03:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ណាហ្គាវើល នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ដូច​គ្នា ​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨ ​សម្រាប់​ជំនួប​​សប្ដាហ៍​ទី​១១ នៃ​លីគ​កំពូល​កម្ពុជា វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

លោក មាស ចាន់ណា

លោក មាស ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល​បាន​ឲ្យ​ដឹង​ថា ណាហ្គាវើល​គ្មាន​បញ្ហា​របួស​កីឡាករ​ម្នាក់​សោះ​ឡើយ។ ប៉ុន្តែ​​ពួក​គេ​ហាក់​មាន​ការ​ហត់​នឿយ​ខ្លះ ក្រោយ​​ធ្វើ​ការ​ងារ​ខ្លាំង​កាល​ពី​សប្ដាហ៍​មុន។ យ៉ាង​ណា​កីឡាករ​ទាំង​អស់​បាន​ប្រមូល​កម្លាំង​មកវិញ​បាន​គ្រប់​គ្រាន់​ ពោល​គឺ​មិន​មាន​បញ្ហា​អ្វី​​​នោះ​ទេ។

លោក​បន្ថែម​ថា ការ​ប៉ះ​បឹង​កេត​ចុង​សប្ដាហ៍​នេះ ណាហ្គាវើល នឹង​លេង​របៀប​ថ្មី​មួយ ដែល​ខុស​ពី​ការ​ប្រកួត​កន្លង​មក​ ប៉ុន្តែ​លោក​ក៏​មិន​អាច​បញ្ជាក់​ឲ្យ​បាន​ក្បោះក្បាយ​​ថា របៀប​លេង​ថ្មី​នោះ​យ៉ាងណា​នោះ​ទេ។ ចំណែក​​ចំណុច​ខ្លាំង​ឬ​ខ្សោយ​របស់​បឹង​កេត​លោក​​ក៏​បាន​ដឹង​ដូច​គ្នា គ្រាន់​តែ​មិន​អាច​និយាយ​បាន​ប៉ុណ្ណោះ។

ណាហ្គាវើល កំពុង​ស្ថិត​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ដោយ​មាន ២៥ ពិន្ទុ​​លើស​ បឹង​កេត លេខ ២ ត្រឹម ១​ ពិន្ទុ​ប៉ុណ្ណោះ ហើយ​ការ​ប្រកួត​បញ្ចប់​ជើង​ទី​១​នេះ អាច​និយាយ​បាន​ថា គឺ​ជា​ការ​កាត់​សេចក្ដី​ក្នុង​ការ​កាន់កាប់​កំពូល​តារាង​​ផង​ដែរ៕

ក្រុម​ណាហ្គាវើល

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​