Seungri រាំបទ “Ddu-Du-Ddu-Du” ជាមួយ BLACKPINK កាច់ចង្កេះឡើងទន់ជាងស្រីទៀត

  • 2018-06-22 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ “Ddu-Du- Ddu-Du” របស់​ BLACKPINK ជោគជ័យ​ខ្លាំង​ពេល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ ហើយ​បាន​ក្លាយជា​បទ​ពេញ​និយម​ពេញ​ K-Pop។

គ្រាន់​តែ​ភ្លេង​បើ​ក្បាល​របស់​បទ​នេះ​ ម្នាក់ៗ​អាច​នឹង​ទប់​ចិត្ត​មិន​ជាប់​កាច់​ចង្កេះ​ទៅ​តាម​ចង្វាក់​ភ្លេង។ សម្រាប់​ Seungri សមាជិ​កក្រុម​ BIGBANG និង​ជា​រៀមច្បង​របស់​ក្រុម BLACKPINK ក៏​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​បទ​នេះ​ដែរ។ ដោយ​សារ​ស្រឡាញ់​ពេក​ ទើប​លោក​ឲ្យ​សិស្ស​ប្អូន​ទាំង​ ៤​ជួយ​បង្ហាត់​រហូត​ចេះ​រាំ​បទ​ “Ddu-Du- Ddu-Du” នឹងគេ។

បន្ទាប់ពី​បទ​នេះ​ Seungri ក៏​ឆ្លៀតបន្ថែម​បរិយាកាស​កាន់តែ​រីករាយ​ជាមួយ​កាយវិការក្រមិចក្រមើមបែប​កំប្លែងឃើញហើយ ចង់ឃើញទៀត។ វីដេអូ​នេះ​ដែរ ត្រូវ​បាន​បង្ហោះឡើង​ដោយ​គណនី Instagram ផ្លូវការ​របស់ក្រុម BLACKPINK ផ្ទាល់។

​ចង់​ដឹង​ថា​តើ​ Seungri រាំ​បទ​នេះ​ជាមួយ​ BLACKPINK សម​យ៉ាង​ណា​ទស្សនា​វីដេអូ​ដូច​ខាងក្រោម៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម