តួ Jon Show និង Ygritte របស់រឿង "Game of Thrones” រៀបការនឹងគ្នាហើយ

  • 2018-06-24 04:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រឿង "Game of Thrones” ដែលសម្ដែង​ជា​តួ​ Jon Show និង​ Ygritte បាន​ភ្ជាប់​ចំណងជីវិត​នឹង​គ្នា​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​មាន​ការ​ចូលរួម​អបអរ​ ពីមិត្តភ័ក្ដិ​ជា​ច្រើន។

Rose Leslie និងឪពុក Sebastian Leslie

ពិធី​រៀបការ​ដ៏​សេន​មាន​ន័យ​របស់​គូស្នេហ៍​តារា​សម្ដែង​ Kit Harington និង​ Rose Leslie បាន​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារ​ Kirkton of Rayne ក្នុង​ប្រទេស​ស្កុតឡែន។ ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​មក​ចូលរួម​សាទរ​ថ្ងៃ​ពិសេស​នេះ​ ក្នុង​នោះ​ភាគ​ច្រើន​គឺជា​តួ​សម្ដែង​ពី​ក្នុង​រឿង​ "Game of Thrones”។

ថ្ងៃ​នោះ​ដែរ​ កូន​ក្រមុំ​ Leslie ពិត​ជា​លេចធ្លោ​ជាង​អ្នកណា​ទាំង​អស់​ ជាមួយ​រ៉ូប​ស្បៃ​ដៃ​វែង អម​ជាមួយ​ផ្កា​មួយ​បាច់​កាន់​នៅ​នឹង​ដៃ និង​ស្បៃ​ក្បាល​ស​ចាំង​ដ៏​ស្រស់ស្អាត។ ចំណែក​កូន​កំលោះ​ Haringstonវិញ​ពាក់​អាវសពីក្នុង​ ជាមួយ​នឹង​ក្រវ៉ាត់​ក អាវ​ធំ​ពី​ក្រៅ​ និង​ខោ​ពណ៌​ប្រផេះ។

ផ្អែក​តាម​ប្រភពព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ បាន​បញ្ជាក់​ថា Harington និង​ Leslie បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​នឹងគ្នា​អស់​រយៈ​ពេល​ ៤ឆ្នាំ​មក​ហើយ ហើយ​ទីបំផុត​ក្ដី​ស្នេហ៍​ស្មោះស្ម័គ្រ​របស់​អ្នក​ទាំង​ ២​ក៏​បាន​នាំពួកគេ​ឲ្យ​ឈាន​ដល់​ថ្ងៃ​មង្គល​ជ័យ​នេះ​បាន​សម្រេច៕

ភ្ញៀវកិត្តិយសចូលរួម៖

Sophie Turner និ​ង Maisie William
Conleth Hill, John Bradley និង Joe Dempsie
Peter Dinklage និង​ Emilia Clarke
Jack Donnelly
Liam Cunningham
Ben Crompton
Alfie Allen
Marcus Mumford
Ben Lovett
Malin Akerman
ភ្ញៀវកិត្តិយសផ្សេងទៀត

ប្រភព៖ People   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម