F1: Hamilton ឈរ​កំពូល​តារាង​ World Champion ក្រោយ​ឈ្នះ​នៅ​បារាំង

  • 2018-06-25 08:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lewis Hamilton បាន​ក្លាយ​ជា​ជើង​ឯក​ទីលាន​ទី​៨​ក្នុង​ការ​ប្រណាំង​រថយន្ត​ Formula One នៅ​ French Grand Prix។

កីឡាករ​ប្រណាំង​សញ្ជាតិ​អង់គ្លេស​បាន​ចំណាយ​ពេល​ ១ម៉ោង​ ៣០​នាទី​ និង​១១​វិនាទី​ដើម្បី​ដល់​ទី​មុន​គេ​លឿន​ជាង​លេខ​២​ Max Verstappen មក​ពី​ក្រុម​ Red Bull ចំនួន​៧​វិនាទី​ និង​លឿន​ជាង​លេខ​៣​ Räikkönen មក​ពី​ក្រុម​ Ferrari ចំនួន​២៥​វិនាទី។​

ជ័យ​ជម្នះ​ខាង​លើ​នេះ​ក៏​ធ្វើ​ឲ្យ​ Hamilton ឡើង​លើ​កំពូល​តារាង​ World Championship ផង​ដែរ​គិត​លើ​ពិន្ទុ​សរុប​ ខណៈ​ការ​ប្រកួត​នៅ​សល់​ ១៣​ទីលាន​ទៀត​នឹង​បញ្ចប់​ហើយ។​​ ទីលាន​បន្ទាប់​គឺ​ធ្វើ​ឡើង​នៅ​ Austrian Grand Prix ស្ថិត​ក្នុង​ប្រទេស​អូទ្រីស​ ចំ​ថ្ងៃ​ទី​១​ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម