S8 Plus នៅ​តែ​ខ្លាំង និយាយ​ពី​ថ្ម​ស៊ីដាច់ S9​ Plus ទៅ​ទៀត

  • 2018-06-26 03:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បង្ហោះ​ផ្សាយ​ដោយ​ក្រុម​ការងារ TheUnlockr បាន​សាកល្បង​តេស្ត​ដោយ​ផ្ទាល់​លើ​ត្រកូល SAMSUNG Galaxy បួន​ជំនាន់ រួម​មាន S9 Plus, S8 Plus, S8 និង Note 8 ជុំវិញ​ថាមពល​ថ្ម​ប្រើប្រាស់ ថា​តើ​មួយ​ណា​អាច​កាន់​បាន​យូរ​ជាង?

រាល់​ឧបករណ៍​ទាំង​អស់​សុទ្ធ​សឹង​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ Wi-Fi និង​គណនី​បណ្ដាញ​សង្គម​តែ​មួយ ពោល​គឺ​ទទួល Notification ព្រម​គ្នា ហើយ​បើក​ដំណើរការ​លើ​កម្មវិធី YouTube ទស្សនា​វីដេអូ Nyan Cat ក្នុង​រយៈ​ពេល​ជាង ១០ ម៉ោង។ ខាង​ក្រោម​បង្ហាញ​ពី​ទំហំ​ថាមពល​ថ្ម​របស់​ស្មាតហ្វូន​ទាំង ៤ ម៉ូឌែល:

  • Galaxy S9 Plus មាន​ទំហំ ៣ ៥០០mAh
  • Galaxy S8 Plus មាន​ទំហំ ៣ ៥០០mAh
  • Galaxy S8មាន​ទំហំ ៣ ០០០mAh
  • Galaxy Note 8 មាន​ទំហំ ៣ ៣០០mAh

លទ្ធផល​ត្រឹម​រយៈ​ពេល ៣ ម៉ោង ពុំ​ទាន់​មាន​ភាព​ខុស​ប្លែក​នៅ​ឡើយ ដោយ Note 8 រក្សា​ថាមពល​ថ្ម ៧៤ ភាគរយ ធៀប​នឹង S8/S8 Plus មាន​ក្បែរ ៧២ ភាគរយ និង S9 Plus មាន ៧៣ ភាគរយ។ ប៉ុន្តែ​ឈាន​ដល់​ ១២ ម៉ោង និង ៧ នាទី ទី​បំផុត​ក៏​រក​ឃើញ​អ្នក​ឈ្នះ​នោះ​គឺ Galaxy S8 Plus ខណៈ​ Note 8 ឈរ​លេខ ២ អស់​តស៊ូ​បាន ១១ ម៉ោង និង ១៣ នាទី ហើយ​លេខ ៣ និង​លេខ ៤ បាន​ទៅ​លើ S8/S9 Plus។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី