រកឃើញបង្គាចាក់ចាហួយនៅវៀតណាម លក់ឲ្យភ្ញៀវទេសចររាប់សិបគីឡូរាល់ថ្ងៃ

  • 2018-06-26 03:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ប៉ូលិស​បាន​រក​ឃើញ​បង្គា​ចាក់​ចាហួយ​រាប់​សិប​គីឡូ នៅ​ក្នុង​ហាង​លក់​គ្រឿង​សមុទ្រ ២កន្លែង នៅ​ក្នុង​ប្រទេស​វៀតណាម។

ក្រុម​អាជ្ញាធរ​បាន​រក​ឃើញ​បង្គា​មាន​ផ្ទុក​សារធាតុ​គីមី ប្រហែល​៤០គីឡូក្រាម​នៅ​ហាង​លក់​គ្រឿង​សមុទ្រ​ស្រស់ ឈ្មោះ Tinh Luyen និង ២០គីឡូក្រាម​ផ្សេង​ទៀត នៅ​ហាង Coi Xuyen ក្នុង​ទីក្រុង Sam Son ខេត្ត Thanh Hoa។

ក្រោយ​ធ្វើ​ការ​ត្រួតពិនិត្យ គេ​សង្កេត​ឃើញ បង្គា​ទាំង​នោះ​មាន​សភាព​ដង​ខ្លួន​ធាត់​ខុស​ពី​ធម្មតា ហើយ​ក្បាល​វា​ពោរពេញ​ដោយ​ចាហួយ​ពណ៌​ខៀវ​ងងឹត។

លោក Nguyen Huu Tinh ម្ចាស់​ហាង Tinh Luyen បាន​និយាយ​ថា លោក​បាន​ទិញ​បង្គា​ផ្ទុក​គីមី​នោះ​ពី​អ្នក​ស្រុក និង​បន្ថែម​ថា លោក​លក់​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​ប្រហែល ២០ ទៅ ៣០គីឡូក្រាម​ជា​រៀង​រាល់​ថ្ងៃ។

ទោះ​បី​ជា​យ៉ាង​ណា ប៉ូលិស​បាន​ឃាត់​ទុក​បង្គា​ខាង​លើ​ទាំង​អស់ ដើម្បី​យក​ទៅ​ត្រួត​ពិនិត្យ​បន្ថែម និង​កំណត់​ថា តើ​ពួកវា​មាន​ផ្ទុក​សារធាតុ​ពុល​ឬ​ក៏​អត់៕

ចុច​អាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ សេង ឡុង