តោះ!​ មក​ស្គាល់​បិតា​ប្រើ​កែង​ក្នុង​​ដ៏​មាន​ប្រសិទ្ធភាព​

  • 2018-06-27 00:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ប្រដាល់​គុន​ខ្មែរ​ មាន​ស្នៀត​ប្រយុទ្ធ​ច្រើន​ណាស់​ មិន​ថា​កណ្ដាប់​ដៃ​ ការ​ទាត់​ ឬ​កែង​នោះ​ទេ​ សុទ្ធតែ​ក្បាច់​ដែល​គ្រោះ​ថ្នាក់​ និង​ផ្ដួល​ដៃគូ​ដូច​ៗ​គ្នា។​ តោះ​ សាក​មើល​គិត​មើល​ថា​កីឡាករ​កម្ពុជា​រូប​ណា​ខ្លះ​ដែល​ចូលចិត្ត​ប្រើ​កែង​បុក​ក្នុង​ ហើយ​ឧស្សាហ៍​ប្រើ​និង​ប្រសិទ្ធភាព​ថែម​ទៀត​ផង។​

១ កីឡាករ​ ធឿន​ ធារ៉ា​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​ គឺ​ប្រើ​កែង​បុក​នេះ​សាហាវ​ណាស់​ មាន​កីឡាករ​ថៃ​ច្រើន​រូប​ហើយ​ដែល​ធ្លាប់​រងគ្រោះ​ដោយ​សារ​ក្បាច់​មួយ​នេះ​ អាច​និយាយ​បាន​ល្បី​រហូត​បច្ចុប្បន្ន​ដោយសារ​កែង​តែ​ម្ដង។​ ធារ៉ា​ ចូល​ចិត្ត​បំផុត​ដៃគូ​ណា​ដែល​ឈរ​វ៉ៃ​ទល់មុខ​ ព្រោះ​វា​ងាយ​ក្នុង​ការ​ប្រើ​ស្នៀត​បុក​កែង​នេះ​សម្រាប់​គេ។​

២​ កីឡាករ​ចាស់​វស្សា​ ពេជ្រ​ សីហា​

គេ​ឧស្សាហ៍​ឃើញ​ជើង​ខ្លាំង​រូប​នេះ​ប្រើប្រាស់​ខ្លាំង​ណាស់​ ការ​បុក​កែង​ក្នុង​ ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​កែង​បុក​កប៉ាល់​ ស្នៀត​នេះ​គេ​ឃើញ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ប្រើ​ប្រាស់​បាន​ល្អ​ និង​ផ្ដួល​ដៃគូ​ទៀត​ផង។​

កីឡាករ ពេជ្រ សីហា
កីឡាករ​ ធឿន​ ធារ៉ា​

៣​ កីឡាករ​ ឡៅ​ ចន្រ្ទា​

កីឡាករ​ល្អ​គ្រប់​ស្នៀត​ ឡៅ​ ចន្រ្ទា​ ម្នាក់​នេះ​ក៏​មិន​ធម្មតា​ដែរ​ កណ្ដាប់​ដៃ​ ជង្គង់​ និង​ថ្មីៗ​នេះ​ គេ​ទាត់​ក៏​ធ្ងន់​ថែម​ទៀត​ផង។​ បើ​មើល​តាម​ការ​ប្រកួត​កន្លង​ទៅ​ ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ រូប​នេះ​ក៏​ប្រើ​កែង​បុក​ក្នុង​ផង​ដែរ​ ប៉ុន្តែ​មិន​ជា​ញឹកញាប់​ទេ។​

កីឡាករ ឡៅ ចន្រ្ទា​

៤​ កីឡាករ​ ផល​ សោភ័ណ្ឌ​

អ្នក​ប្រដាល់​មក​ពី​ខណ្ឌ​ដង្កោ​រូប​នេះ​ ត្រូវ​បាន​អ្នក​ទស្សនា​ដាក់​រហស្សនាម​ថា​ អ្នក​លេង​កែង​ពិឃាដ​ គេ​ចូលចិត្ត​បំផុត​នោះ​គឺ​កែង​បេះ​ ឬ​ឆ្មក់​វាត់​កែង​ក្រៅ​នៅ​ពេល​ដៃគូ​ចូល​មក​តាម​វ៉ៃ​ខ្លួន​មិន​ប្រុងប្រយ័ត្ន។​ ម្ចាស់​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ខាង​លើ​ ក៏​អាច​ប្រើ​កែង​បុក​ក្នុង​ ឬ​បុក​កប៉ាល់​បាន​ដូច​កីឡាករ​ដទៃ​ដែរ​ ថែម​ទាំង​ទទួល​បាន​ជោគច្រើន​ទៀត​ផង។​

កីឡាករ ផល​ សោភ័ណ្ឌ​

៥​ កីឡាករ​ ឈុត​ សេរីវណ្ណថង់​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ដំបង​ម្នាក់​នេះ​ ក៏​លេង​កែង​សាហាវ​ដែរ​ បើ​ទោះ​ជា​ខ្លួន​មិន​ទាន់​មាន​បទ​ពិសោធ​ច្រើន​ក្ដី​ ប៉ុន្តែ​គេ​ស្គាល់​ឃើញ​ថា​ ក្រៅ​តែ​ពី​ស្នៀត​ទាត់​រហ័ស​ និង​កណ្ដាប់​ដៃ​នោះ​ ការ​ប្រើ​កែង​បុក​កប៉ាល់​ ឬ​កែង​ខាង​ក្នុង​ក៏​ល្អ​ដែរ។​ កីឡាករ​កំពុង​រៀន​ថ្នាក់​ទី១២​ រូប​នេះ​ ចូល​ចិត្ត​ស្នៀត​កែង​នេះ​ណាស់​ ហើយ​ភាគច្រើន​ប្រើ​តាំង​ពី​ទឹក​ទី១​ តែ​ម្ដង។​

កីឡាករ ឈុត សេរីវណ្ណថង

៦​ ព្រំ​ សំណាង​

អ្នក​លេង​គុន​ខ្មែរ​មក​ពី​កំពង់ស្ពឺ​ម្នាក់​នេះ​ ក៏​មិន​អន់​ដែរ​ ក្រៅ​តែ​ពី​ក្បាច់​ជង្គង់​ដ៏​គ្រោះ​ថ្នាក់​ និង​កណ្ដាប់​ដៃ​មួយៗ​ទៅ​ ក៏​ចូល​ចិត្ត​ប្រើ​កែង​ក្នុង​ផង​ដែរ​ នៅ​ពេល​ដែល​ដៃគូ​រវល់​តែ​ទប់​និង​ក្បាច់​ចាប់​កាច់​វ៉ៃ​ជង្គង់​នោះ​ សំណាង​ ក៏​ច្រើន​ឆ្លៀត​វ៉ៃ​កែង​មួយ​ៗ​ថែម​ទៀត។​

កីឡាករ ព្រំ សំណាង

អត្ថបទ៖ នួន ស៊ីណា​