កក្រើក​២​គូ​វគ្គ​១៦​ក្រុម​ អាហ្សង់ទីន​ប៉ះ​បារាំង​ ហើយ​ ព័រទុយហ្គាល់​ប៉ះ​អ៊ុយរ៉ុយហ្គាយ​

  • 2018-06-27 02:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​បាន​បញ្ចប់​៤​ពូល​ជា​ស្ថាពរ​ហើយ​ គឺ​នៅ​ពូល​ A,B, C និង​ D។

ទោះ​ជា​មិន​ទាន់​រក​ឃើញ​លទ្ធផល​ផ្លូវ​ការ​ពី​ពូល​ E, F, G និង​ H ក៏​ដោយ​ក៏​ក្រុម​៤​ប៉ះ​គ្នា​វគ្គ​១៦​ក្រុម​បាន​ដឹង​ជា​បណ្ដើរ​ៗ​ហើយ​។ គូ​ល្អ​មើល​២​គូ​ដែល​នឹង​ប៉ះ​គ្នា​គឺ អ៊ុយរ៉ុយហ្គាយ​ លេខ​១​ពូល​ A ត្រូវ​ប៉ះ​ព័រទុយហ្គាល់​លេខ​២​ពូល​ B ហើយ​ អាហ្សង់ទីន​លេខ​២​ពូល​D ត្រូវ​ប្រឈម​មុខ​នឹង​បារាំង​លេខ​១​ពូល​C។

មុន​ឡើង​ដល់​វគ្គ១៦​ក្រុម​អ៊ុយរ៉ាហ្គាយ​បាន​យក​ឈ្នះ​អេហ្ស៊ីប​ ១​ទល់​នឹង​០​, ឈ្នះ​អារ៉ាប៊ីសាអូឌីត​១​ទល់​នឹង​០​ ហើយ​បន្ត​បំបាក់​ម្ចាស់​ផ្ទះ​រុស្ស៊ី​៣​ទល់​នឹង​០។​ ព័រទុយហ្គាល់​បាន​​ស្មើ​អេស្ប៉ាញ​ ៣​ទល់​នឹង​៣, ឈ្នះ​ម៉ារ៉ុក​ ១​ទល់​នឹង​០ ហើយ​ស្មើ​អ៊ីរ៉ង់​ ១​ទល់​នឹង​១។

ដោយ​ឡែក​អាហ្សង់ទីន​បាន​ស្មើ​អ៊ីស្លង់​ ១​ទល់​១, ចាញ់​ក្រូអាត​ ៣​ទល់​០ និង​ឈ្នះ​នីហ្សេរីយ៉ា​យប់​មិញ​ ២​ទល់​នឹង​១។ បារាំង​ឈ្នះ​អូស្ត្រាលី​ ២​ទល់​១, ឈ្នះ​ប៉េរូ​ ១​ទល់​០​ និង​ស្មើ​ដាណឺម៉ាក​ ០-០។ ២​គូ​ទៀត​គឺ​ អេស្ប៉ាញ​ប៉ះ​រុស្ស៊ី​ ហើយ​ដាណឺម៉ាក​ ប៉ះ​ក្រូអាត​៕

អត្ថបទ៖ វិរ័ត្ន